ចង់គាំងបេះដូង ពេលឃើញតម្លៃកង់ទាំង៧នេះ អាចទិញផ្ទះបានរាប់ល្វែង

បរទេស៖ កង់ត្រូវបានគេចាត់ទុកជាមធ្យោបាយធ្វើដំណើរមួយដែលត្រូវបានបង្កើតឡើងជាលើកដំបូងដោយលោក Baron Karl Von Drais ជនជាតិអាល្លឺម៉ង់។ នៅក្នុងដំណាក់ដំបូង កង់ត្រូវបានបង្កើតឡើងដោយគ្មានឈ្នាន់ធាក់នោះទេ ដោយវាត្រឹមតែកង់ពីរ មុខ និងក្រោយតែប៉ុណ្ណោះ។

 

រូបភាពរបស់លោក Baron Karl Von Drais ជាមួយកង់

 

ដោយបច្ចេកវិទ្យាចេះតែរីកចម្រើនពីមួយសម័យកាលទៅមួយសម័យកាល កង់ត្រូវបានបង្កើតឡើងកាន់តែទំនើប ដោយមានឈ្នាន់ធាក់ មានលេខសម្រាប់ប្រើប្រាស់ និងមានបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ តែនៅពេលដែលកង់កាន់តែទំនើប តម្លៃរបស់វាវិញក៏ថ្លៃតាមហ្នឹងដែរ ដែលជាក់ស្តែងដូចជាកង់ទាំង ៧ ខាងក្រោមនេះអ៊ីចឹង។

ដោយយោងតាមប្រភពព័ត៌បរទេសបានឲ្យដឹងថា កង់ទាំង ៧ ខាងក្រោមនេះគឺមានការរចនាប្លែក និងមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។

ដើម្បីឲ្យប្រិយមិត្តបានឃើញអំពីរូបរាង និងតម្លៃរបស់វា តោះតាមដានជាមួយយើងទាំងអស់គ្នា៖

 

៧. Chrome Hearts X Cervelo មានតម្លៃ ៦០ ០០០ ដុល្លារអាមេរិក

 

 

៦. Rare Tiffany & Co. Silver Mounted Lady’s Bike មានតម្លៃ ៧០ ០០០ ដុល្លារអាមេរិក

 

៥. Trek Madone 7 – Diamond មានតម្លៃ ៧៥ ០០០ ដុល្លារអាមេរិក

 

 

៤. Aurumania Crystal Edition Gold Bike មានតម្លៃ ១៤៤ ៤០០ ដុល្លារអាមេរិក

 

 

៣. Kaws – Rek Madone មានតម្លៃ ១៦០ ០០០ ដុល្លារអាមេរិក

 

២. Trek Yoshitomo Nara មានតម្លៃ ២០០ ០០០ ដុល្លារអាមេរិក

 

១. Butterfly Trek Madone មានតម្លៃ ៥០០ ០០០ ដុល្លារអាមេរិក

 

 

ប្រភព៖ khmerload