សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

តើអ្នកប្រើឆ្វេងពិតជាស៊យមែនទេ? ពិភពលោកផលិតរបស់ប្រើប្រាស់ ដោយបានបោះបង់ចោលអ្នកប្រើប្រាស់ដៃឆ្វេង!

By Sne9

October 18, 2018

មនុស្សដែលប្រើដៃឆ្វេងមានចំនួនត្រឹមតែ 10 ភាគរយនៃចំនួនប្រជាជនពិភពលោកប៉ុណ្ណោះ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលតម្រូវការរបស់ពួកគេត្រូវបានគេបំភ្លេចចោលនៅក្នុងការរចនាឧបករណ៍និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ។

ខាងក្រោមនេះជារបស់ប្រើប្រាស់ដែលជាឧបសគ្គសម្រាប់មនុស្សប្រើដៃឆ្វេង ប្រសិនបើអ្នកជាអ្នកប្រើដៃស្តាំ​ អ្នកប្រហែលជាមិនដែលកត់សម្គាល់វាពីមុននោះទេ។

១. ប៊ិចនៅធនាគារតែងតែមានខ្សែភ្ជាប់ទៅផ្នែកខាងស្តាំ ៖ វាពិបាកក្នុងការសរសេរនៅពេលប៊ិចស្ថិតនៅផ្នែកម្ខាងទៀតសម្រាប់អ្នកសរសេរដៃឆ្វេង។ នៅពេលអ្នកត្រូវទាញប៊ិចទៅផ្នែកខាងឆ្វេងខ្សែរបស់វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្គង ហើយអ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមទម្លាប់ និងសរសេរវា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ខ្សែរ៉ូតនៅលើខោរបស់បុរស ៖ នៅលើខោរបស់បុរសតែងតែមានរ៉ូតហើយមានក្រណាត់ខាងលើដើម្បីបិទបាំងរ៉ូត ដែលក្រណាត់នោះវានៅខាងឆ្វេងដែលធ្វើឲ្យអ្នកប្រើដៃឆ្វេងមានអារម្មណ៍ថាចម្លែក និងឆ្គង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ប្រសិនបើអ្នកកាន់កែវកញ្ចក់មានរង្វាស់នៅខាងឆ្វេងដៃរបស់អ្នកអ្នកនឹងពិបាកមើលឃើញរង្វាស់ម៉ែត្រ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. រាល់ពេលដែលអ្នកអូសកាតឥណទានវាស្ថិតនៅផ្នែកខាងស្តាំនៃម៉ាស៊ីន ៖ ការឈានទៅដល់និងអូសកាតចុះក្រោមនៅខាងឆ្វេងដៃរបស់អ្នក អ្នកនឹងមានអារម្មណ៍ចម្លែក។ ជាការពិតការប្ដូរទៅកាន់ដៃស្តាំហាក់ដូចជាមានអារម្មណ៍ថាខ្សោយ និងឆ្គង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. តុក្នុងបន្ទប់សិក្សាថ្នាក់សកលវិទ្យាល័យ ពិតជាមិនបានធ្វើសម្រាប់អ្នកប្រើដៃខាងឆ្វេងទេ​ ៖ នៅក្នុងថ្នាក់រៀនបែបនេះអ្នកដែលប្រើដៃឆ្វេង មិនទទួលបានភាពសមស្របនៃការច្រត់កែងដៃទៅលើតុនោះទេ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. គ្រាប់ចុចលេខនៅលើក្តារចុចកុំព្យូទ័រ ជាការពិតណាស់វាស្ថិតនៅខាងស្ដាំ ៖ វាពិតជាមិនស្និតនោះទេសម្រាប់អ្នកដែលប្រើដៃឆ្វេងនោះ ប្រសិនការផលិតអាចមានជម្រើស​ ប្រាកដណាស់ថាអ្នកប្រើដៃឆ្វេងនឹងជ្រើសរើសយកក្តាចុច​ដែលមានលេខគ្រាប់ចុចនៅខាងឆ្វេង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. កន្រ្តៃដែលផលិតមកសម្រាប់តែអ្នកប្រើដៃស្តាំ ៖ និយាយឲ្យចំទៅគឺវាមិនស្រួលតែម្តងសម្រាប់អ្នកប្រើប្រាស់ដៃឆ្វេង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៨. អ្នកលេងហ្គីតាដោយប្រើដៃឆ្វេងត្រូវកម្មង់ទិញហ្គីតាជាពិសេសសម្រាប់ខ្លួនឯង។ (ឬពួកគេត្រូវទ្រាំបញ្រ្ចាសចុះក្រោម ដោយធ្វើបែបដូចនៅក្នុងរូបខាងក្រោម មើលទៅពិតជាឆ្គង់ណាស់ )

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩. កាំបិតមុខពីរ ពេលប្រើចិត្តផ្លែឈើ ឬក៏បន្លែ ៖ អ្នកប្រើប្រាស់ដៃឆ្វេងត្រូវចិតបញ្ច្រាស់មកខាងមុខវិញ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១០. ធ្លាប់កត់សម្គាល់ថាប៊ូតុងសំខាន់បំផុតរបស់កាមេរ៉ាគឺស្ថិតនៅខាងស្តាំជានិច្ច ៖ អ្នកថតរូបភាគច្រើនត្រូវប្រើម្រាមដៃស្តាំរបស់ពួកគេដើម្បីថតរូប។ សូម្បីតែការចាប់យកពេលវេលាគឺកាន់តែពិបាកសម្រាប់មនុស្សប្រើដៃឆ្វេង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយ៖ វីរៈ

ប្រភព៖ Thisisinsider