គ្មានអ្វីទៀងទាត់នោះឡើយ​ ចេះរៀនត្រៀមចិត្តឱ្យហើយ គឺល្អបំផុត

ពីមនុស្សស្រឡាញ់គ្នាខ្លាំង ក្លាយជាមនុស្សធ្លាប់ស្រឡាញ់

ពីមនុស្សដែលស្និទ្ធគ្នាខ្លាំង ក្លាយជាមនុស្សធ្លាប់ស្គាល់គ្នា

ពីសង្សារទៅណាមកណាជាមួយគ្នា ក្លាយជាអ្នកដទៃពេញសិទ្ធ

ពីមនុស្សធ្លាប់តែសំខាន់ណាស់ ក្លាយជាមនុស្សសំណល់ ឬមនុស្សអតីត

ពីមនុស្សដែលបាត់មុខគ្នាមិនបាន ក្លាយជាមនុស្សឃើញគ្នាមើលមុខគ្នាលែងត្រង់ ... ។

6947078d331c7b386b7574c333210fbf


តើនៅមានអ្វីទៀត គ្រប់យ៉ាង មិនអាចនៅដូចដើមរហូតឡើយ ស្រឡាញ់ប៉ុនណាក៏ដោយ តែបើមិនចេះថែរក្សា វាក៏នឹងបែកបាក់តែប៉ុណ្ណឹង វាមិនមានអ្វីចម្លែកទេ។ ទោះយើងធ្លាប់ស្រឡាញ់គេ​ ចិត្តយើងក៏គង់តែអស់ទៅដោយឯកឯង ចំណែកគេក៏ដូចគ្នា ទោះគេស្រឡាញ់យើងប៉ុនណា ក៏គង់តែអាចបំភ្លេចយើងបាន នៅថ្ងៃដែលកេបានជួបអ្នកថ្មី។

មានរឿងជាច្រើននៅក្នុងជីវិត ជាពិសេសជាមួយនឹងចិត្តរបស់មនុស្សយើង ពេលខ្លះយើងត្រូវត្រៀមចិត្ត ពេលខ្លះទៀតគឺត្រូវធ្វើចិត្ត ហើយចុងក្រោយគឺត្រូវកាត់ចិត្ត។

ឈប់គិតទៅថា របស់គ្រប់យ៉ាង ឬនរណាម្នាក់ ជាកម្មសិទ្ធផ្ដាច់មុខរបស់យើង វាមិនអាចទេ ព្រោះសូម្បីតែយើងខ្លួនឯង ក៏មិនអាចក្លាយជាកម្មសិទ្ធរបស់អ្នកណាដែរ មានតែបើកចិត្តទទួលយកការពិតតែប៉ុណ្ណេាះ។ មនុស្សយើងម្នាក់ៗ រមែងប្រែប្រួលបែបហ្នឹងហើយ បែកអ្នកចាស់ក៏ជួបអ្នកថ្មី គ្រប់យ៉ាងដែលបានឆ្លងកាត់ ឬមនុស្សដែលធ្លាប់ជួប ធ្លាប់ក្បែរ ក៏បានត្រឹមតែបន្សល់ស្នាមអនុស្សា ឬការចងចាំល្អ និងអាក្រក់ ជាមេរៀនឱ្យជីវិតយើងតែប៉ុណ្ណឹង៕

6aeb431f158e8f7cc352969e556e7312

ក្នុងស្រុកសូមរក្សាសិទ្ធ www.knongsrok.com