វិធីងាយៗដែលធ្វើឲ្យជំងឺបាក់ទឹកចិត្តចាក់ចេញពីយើងបាន១០០%!!

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដែលកើតឡើងទៅលើមនុស្សជាង៣៥០លាននាក់នៅលើពិភពលោក ប៉ុន្តែវាអាចជាជំងឺមួយដ៏ធ្ងន់ធ្ងរ។

រោគសញ្ញាជំងឺបាក់ទឹកចិត្តមានដូចជា ឆាប់ឆេវឆាវមួម៉ៅ​ លែងចាប់អារម្មណ៍ទៅលើអ្វីដែលធ្លាប់តែចូលចិត្ត ផ្លាស់ប្តូររបបអាហារ ញ៉ាំតិច ឬច្រើនជាងមុន គេងតិច ឬគេងច្រើនជាងមុន ឡើងឬធ្លាក់ទម្ងន់ មានគំនិតចង់សម្លាប់ខ្លួន និងមានអារម្មណ៍ពិបាកចិត្តរយៈពេលយូរដែលច្រើនជាង២សប្តាហ៍។

ជំងឺបាក់ទឹកចិត្តជាជំងឺមួយដែលពិបាក ជាពិសេសសម្រាប់យុវវ័យ។ ប៉ុន្តែមានវិធីសាស្រ្តមួយចំនួន ដែលអាចជួយសម្រួលដល់ជំងឺនេះ និងធ្វើឲ្យមានអារម្មណ៍ធូរស្រាលជាងមុន។

ហាត់កីឡា

មិនត្រឹមតែជួយដល់សុខភាពទេ ប៉ុន្តែការហាត់កីឡាធ្វើឲ្យរាងកាយចេញសារជាតិ Endorphins ដែលជួយធ្វើឲ្យមានអារម្មណ៍ល្អ។

ស្តាប់ចម្រៀង

ចម្រៀងអាចជួយសម្រួលដល់អារម្មណ៍បាន ដែលគេហៅថា Music Therapy។ ចម្រៀងជួយដាស់តឿន និងរំលឹកដល់ការចងចាំ និងអនុស្សាវរីយ៍ល្អៗដែលធា្លប់មានពីមុន។ អ៊ីចឹងការស្តាប់ចម្រៀង បើទោះជាចម្រៀងកំសត់ ក៏អាចជួយឲ្យយើងមានអារម្មណ៍ល្អបានខ្លះ។

និយាយជាមួយមិត្តភ័ក្រ្ត

ពេលខ្លះ អ្នកដែលមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ដូចជាពិភពលោកតូចចង្អៀត និងមិនមានអ្នកណាខ្វល់ខ្វាយពីពួកគេ។

ការនិយាយពីអារម្មណ៍ទាំងនេះទៅអ្នកជិតស្និទ្ធអាចជួយបន្ធូរអារម្មណ៍តានតឹង និងធ្វើឲ្យពួកគេដឹងថា មានអ្នកដទៃដែលខ្វល់និងស្រឡាញ់គេដែរ។ អារម្មណ៍មិនល្អ នឹងត្រូវបានសម្រួលនៅពេលដែលមានអ្នកជួយចែករំលែក។

ស្រូបយកពន្លឺព្រះអាទិត្យ

ពន្លឺព្រះអាទិត្យជួយបង្កើតអរម៉ូន Seratonin ដែលជាអរម៉ូនដែលធ្វើឲ្យមានអារម្មណ៍ល្អ។ ម៉្យាង ពន្លឺព្រះអាទិត្យអាចធ្វើឲ្យអ្នកដែលមានជំងឺបាក់ទឹកចិត្តមិនសូវមានអារម្មណ៍ថា ពិភពលោកងងឹត មើលកោះត្រើយមិនឃើញ។


ថែទាំសុខភាព

ពេលដែលមានជំងឺបាក់ទឹកចិត្ត អ្នកជំងឺអាចនឹងមិនខ្វល់ពីសុខភាព ប៉ុន្តែការគេង និងរបបអាហារសំខាន់ណាស់។ ព្យាយាមគេងឲ្យបាន៨ម៉ោងក្នុងមួយយប់ និងញ៉ាំអាហារដែលធ្វើឲ្យមានសុខភាពល្អ ដូចជាបន្លែ និងផ្លែឈើ។

សមាធិ

វិធីសាស្រ្តមួយដែលអ្នកចិត្តវិទ្យាណែនាំឲ្យធ្វើនៅពេលដែលមានអារម្មណ៍តប់ប្រមល់ខ្លាំង គឺព្យាយាមតាំងសមាធិមួយបែបដែលគេហៅថា Grounding Technique។ អង្គុយនៅក្នុងបន្ទប់ស្ងាត់មួយ ហើយព្យាយាមប្រាប់ខ្លួនឯងថា អ្វីដែលកើតឡើង គឺជាអតីតកាល

ហើយអ្វីដែលកំពុងតែកើតឡើង គឺនៅបច្ចុប្បន្ន។

យកចិត្តទុកដាក់លើញ្ញាណទាំងអស់។ យកចិត្តទុកដាក់លើអ្វីដែលកំពុងតែស្តាប់លឺ។ តើមានស្តាប់លឺសម្លេងអ្វីខ្លះ?

យកចិត្តទុកដាក់លើក្លិនទាំងអស់ដែលកំពុងតែស្រូបបាន។ តើក្នុងបន្ទប់នោះ មានក្លិនដូចម្តេចខ្លះ? ផ្តោតអារម្មណ៍ទៅលើអ្វីដែលកំពុងតែប៉ះ។

តើកៅឡីដែលកំពុងតែអង្គុយមានសភាពបែបណា? ហើយជាពិសេស នឹកស្រមៃទៅដល់កន្លែងដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ។ តើកន្លែងនោះជាកន្លែងណា?

ស្វែងរកជំនួយពីអ្នកជំនាញ

នេះជាចំណុចសំខាន់ណាស់។ ជំងឺបាក់ទឹកចិត្ត គឺដូចទៅនឹងជំងឺរាងកាយផ្សេងៗដែរ គឺត្រូវការការព្យាបាលផ្នែកវេជ្ជសាស្រ្ត។

ដូច្នេះ កុំខ្លាចក្នុងការទៅរកពេទ្យជំនាញដើម្បីពិនិត្យ និងតាមដានជំងឺ។ ពេលខ្លះ ពេទ្យចិត្តសាស្រ្តអាចនឹងឲ្យថ្នាំមួយចំនួន ដែលនឹងជួយសម្រួលអារម្មណ៍ និងជំងឺនេះបាន។

Depression and Mental Health by the Numbers: Facts, Statistics, and You, Healthline

Here’s Why Listening to Sad Music Makes You Feel Better, Science Alert

Coping with Depression, HelpGuide