សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

សម្ដីឪពុក ៖ នាងជាកូនស្រីរបស់ខ្ញុំ ពុំមែនជាទាសីរបស់អ្នកឡើយ យកកូនស្រីខ្ញុំទៅហើយ សូមជួយគោរព ឱ្យតម្លៃ ថែរក្សានាងឱ្យល្អផង

By Shield

April 19, 2019

ក្នុងនាមជាឪពុក ខ្លាចបំផុតគឺ ខ្លាចកូនស្រី ត្រូវប្ដីធ្វើបាប ចិត្តឪពុកម្នាក់ៗ ពិតជាមិនអាចទទួលយកបានឡើយ ដូច្នេះហើយ ឪពុកម្ដាបាននិយាយទៅកាន់ កូនប្រសារប្រុសថា

ការដែលខ្ញុំ ព្រមលើកកូនស្រីខ្ញុំឱ្យទៅរួមរស់នៅជាមួយអ្នក ព្រោះខ្ញុំសង្ឃឹមថា អ្នកជាកូនប្រុសពិត អ្នកមានចិត្តសន្ដោសប្រណី អ្នកនឹងក្លាយជាប្ដី ជាឪពុក និងជាកូនប្រសារដ)ល្អរបស់គ្រួសារខ្ញុំ។

សូមកុំធ្វើបាបចិត្តកូនស្រីរបស់ខ្ញុំឱ្យសោះ ព្រោះនាងគឺជាព្រះនាងតូចរបស់ខ្ញុំ នាងមិនមែនទាសី ឬស្រីបម្រើរបស់អ្នកឡើយ បើអ្នកគ្មានសមត្ថភាព គ្មានលទ្ធភាពផ្ដល់ឱ្យនាងនូវ សេចក្ដីសុខ សុភមង្គល និងភាពកក់ក្ដៅបានទេ ​សូមយកនាងមកឱ្យខ្ញុំវិញ ខ្ញុំរង់ចាំទទួលជានិច្ច សុំត្រឹមម្យ៉ាង កុំធ្វើបាបចិត្តកាយកូនស្រីខ្ញុំ។

កូនស្រីខ្ញុំ ខ្ញុំចិញ្ចឹមបីបាច់ថែរក្សផ្ទាល់ដៃ ព្រោះតែខ្ញុំចង់ឱ្យកូនស្រីខ្ញុំជាមនុស្សស្រីដែលមានសំណាង មានកុសលផលបុណ្យល្អ បានជួបមនុស្សប្រុសដែលល្អនឹងនាង៕

អ្នកជាកូនប្រុស អ្នកជាប្ដី អ្នកជាឪពុក មុនធ្វើអ្វី សូមគិតដល់ចិត្តមនុស្សស្រីផង អ្នកមកសុំកូនខ្ញុំពីខ្ញុំ​ អ្នកក្រាបក្បាលដល់កន្ទេល អ្នកសំពះលន់តួខ្ញុំ នៅចំពោះមុខ សាច់ញាតិ បងប្អូន ចាស់ទុំដឹងឮពេញស្រុកពេញទទេស ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកនឹងបំពេញតួនាទីជាប្ដីល្អ ឪពុកល្អ​ ហើយក៏ជាកូនប្រសារល្អរបស់ខ្ញុំដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព