សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

វិធីកាត់បន្ថយអារម្មណ៍ទើសអ្នកដទៃ

By Shield

April 19, 2019

វិធីកាត់បន្ថយអារម្មណ៍ទើសអ្នកដទៃ

ជាធម្មតា មនុស្សយើង តែងតែមានអារម្មណ៍ទើសទាល់នឹងមនុស្សជុំវិញខ្លួន ទើសការនិយាយស្ដីរបស់គេ ទើសកាយវិការគេ ទើសការស្លៀកពាក់គេ ទើសគ្រប់សព្វ ឱ្យតែខ្លួនឯងមិនចូលចិត្ត អ្នកខ្លះទើសគេហើយក៏ចូលទៅបញ្ចេញមតិ មិនស្រួលជេរប្រទេចគេទៀត​ ថាមិនត្រូវ អាចឈ្លោះវាយតប់គ្នាក៏មានដែរ។

រូបភាពតំណាង

យ៉ាងណាមិញ យើងគួរតែកាត់បន្ថយនូវអារម្មណ៍ទើសទាល់នឹងអ្នកដទៃ ព្រោះវាមានតែធ្វើឱ្យយើងបាត់បង់ក្ដីសុខ មានតែរឿងក្ដៅក្រហាយក្នុងចិត្តខ្លួនឯងប៉ុណ្ណេាះ។ ខាងក្រោមនេះ ជាវិធី កាត់បន្ថយអារម្មណ៍ ដើរទើសគេពាសវាលពាសកាល ៖

១. ត្រូវគិតថា រឿងគេទេទៅទើសធ្វើអី ភាគច្រើនគឺ ការបញ្ចេញមតិយោបល់ក្នុងហ្វេសប៊ុគ អ្នកខ្លះ ផុស ឬស៊ែអ្វីក៏មិនដឹង ហើយអ្នកខ្លះឃើញហើយក៏ចូលទៅបញ្ចេញមតិ បញ្ចេញចុះបញ្ចេញឡើង ឈ្លោះគ្នា ទាំងរឿងមិនសមជារឿង រឿងមិនគួរណាកើតជារឿង ទៅធ្វើឱ្យមានបញ្ហា ព្រោះតែការនិយាយស្ដី និយាយឱ្យអស់គឺ អត់ប្រយោជន៍។

២. កុំទៅខ្វល់នឹងមនុស្សដែលយើងមិនចូលចិត្ត ពេលខ្លះ យើងត្រូវគិតថា បើយើងមិនចូលចិត្តគេ ចឹងយើងក៏កុំទៅរញ៉េរញ៉ៃអី ដើរចេញ ឬអូសរំលង វាក៏ចប់រឿងហើយ ទៅទើសនឹងគេ ទៅដៀមដាមផ្លែផ្កាឱ្យគេ សួរថាសប្បាយអី វាមិនថ្លៃថ្នូរទេ។

៣. ទើសគេពេក មានតែបញ្ហាតែប៉ុណ្ណោះ ការទើសនាំឱ្យកើតជាជម្លោះ ឈ្លោះជេរប្រទេចគ្នា វាអត់បានការ អ៊ីចឹងហើយ កុំចូលចិត្តឈ្លោះ កុំសាងបញ្ហាច្រើនពេក ព្រោះវាក៏អាចនាំឱ្យយើងកើតរោគចិត្តបានដែរ។

រូបភាពតំណាង