កុំអំនួត គិតថាខ្លួនឯងអស្ចារ្យ កុំមើលងាយអ្នកណា ថាគេអន់ជាងយើងខ្លួនឯង

ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ​

បីខែក្រោយមកសត្វឆ្កែនោះ បានផ្តល់កំណើតដល់កូនឆ្កែ 6 ក្បាល។ ប្រាំមួយខែក្រោយមកទៀត ឆ្កែមានផ្ទៃពោះម្តងទៀតហើយប្រាំបួនខែក្រោយមក ក៏បានបង្កើតកូនឆ្កែជាច្រើនទៀត។

នៅខែទីដប់ប្រាំបីសត្វឆ្កែបានដើរទៅជិតដំរី ហើយសួរថា "តើអ្នកប្រាកដទេ ថាអ្នកមានផ្ទៃពោះ? យើងមានផ្ទៃពោះក្នុងពេលតែមួយ តែខ្ញុំបានផ្តល់កំណើត 3 ដងដល់កូនខ្ញុំដល់ទៅ 12 ក្បាល ហើយឥឡូវនេះ ពួកគេធំៗអស់ហើយ តែអ្នកនៅតែមានផ្ទៃពោះដដែល , តើ​មាន​រឿង​អ្វី​កើតឡើងទៅ​? "

ដំរីបានឆ្លើយថា "មានអ្វីមួយដែលខ្ញុំចង់ឱ្យអ្នកយល់ ខ្ញុំជាដំរីមិនមែនជាកូនឆ្កែទេ ខ្ញុំទើបតែសម្រាលកូនបានមួយក្នុងរយៈ 2 ឆ្នាំ តែកូនខ្ញុំកើតមក ក៏ធំរឹងប៉ឹង និងមានកម្លាំងខ្លាំងក្លា ហើយបើពេលណាមនុស្សឃើញកូនខ្ញុំ ពួកគេនឹងឈប់មើល ដើយការកោតសរសើរ។

- កុំបាត់បង់ជំនឿ ក៏កុំច្រណែន បើអ្នកបានឃើញអ្នកដទៃ ទទួលបានជោគជ័យ ក្នុងរយៈពេលខ្លី ឬឆាប់។

- កុំមានអារម្មណ៍តូចចិត្ត ប្រសិនបើអ្នកមិនទាន់បានដូចគេ ក្នុងខណៈពេលដែលអ្នកកំពុងតែខំប្រឹងប្រែង។

- កុំអស់សង្ឃឹម ចូរនិយាយប្រាប់ខ្លួនអ្នកថា "ពេលវេលារបស់ខ្ញុំនឹងមកដល់ នៅពេលខាងមុខនេះ ហើយវានឹងផ្ដល់នូវលទ្ធផលមួយ ដែលល្អប្រសើរ គង់វង្ស យូរអង្វែង៕

Download (1)

Story

ប្រភព : Parenting

បកប្រែ : PanhaRoth