សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រស់និងសុខភាព

សូមប្រយ័ត្ន! ស៊ែរចែកគ្នា! ក្រចករបស់អ្នកឆាប់បាក់ ឬស្អុយក្រចក មានជំងឺច្រើនប្រភេទដែលអាចនឹងកើតមានលើខ្លួនរបស់អ្នក!

By Shield

April 19, 2019

ការសិក្សាមួយចំនួនបង្ហាញថាក្រចករបស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។ ជួនកាលបញ្ហានៅលើក្រចកអាចបង្ហាញពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរក៏ថាបាន។ ការផ្លាស់ប្តូរពណ៌និងអារម្មណ៍លើក្រចកអាចជាសញ្ញានៃជំងឺបេះដូង សួតឬប្រព័ន្ធសសៃប្រសាទ។

១. ការឆ្លងមេរោគផ្សិត ៖ ចំពោះអ្នកដែលមានក្រចកក្រាស់ ងាយពុកផុយនិងគ្មានពណ៌ឬឡើងលឿង នោះមកពីអ្នកកើតជំងឺផ្សិត។ នៅពេលដែលអ្នកមានរោគសញ្ញាទាំងនេះ ភាគច្រើនកើតឡើងនៅលើម្រាមជើង ហើយអាចមានពេលខ្លះកើតឡើងនៅលើក្រចកដៃរបស់អ្នក។

ដើម្បីបញ្ជាសជំងឺផ្សិតនេះ អ្នកមិនគួរដើរជើងទទេនៅក្នុងបន្ទប់ទឹកសាធារណៈ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ អ្វីដែលត្រូវធ្វើនោះគឺត្រូវពាក់ស្បែកជើងដែលស្ងួត និងឧស្សាហ៍សម្អាតវា។ ប្រសិនបើអ្នកកើតជំងឺនេះហើយអ្នកគួរទៅរកពេទ្យឯកទេសសើស្បែកដើម្បីទទួលការព្យាបាល។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ជំងឺដុះសាច់បំពង់ក(ទីរ៉ូអ៊ីដ) ៖ ក្រចកពុកផុយ ក្រចកស្ងួតដែលបែកនិងប្រេះអាចជាសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ី។ ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញមួយដែលបង្កើតអ័រម៉ូនសំខាន់ៗជាច្រើន ហើយភាពមិនប្រក្រតីរបស់វាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទម្ងន់ កម្ពស់ និងសីតុណ្ហភាពរបស់រាងកាយ។ ស្ថានភាពបែបនេះគឺធ្ងន់ធ្ងរដូច្នេះទៅសូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយធ្វើតាមការណែនាំ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ភាពស្លកសាំង(Anemia) ៖ ជំងឺក្រចកអាចមានរួមផ្សំទាំង ការត្រជាក់ចុងដៃ ចុងជើងដែលអាចជារោគសញ្ញានៃភាពស្លេកស្លាំង។  ស្ថានភាពសុខភាពនេះរួមមាន វិលមុខ, ខ្សោយ, ឈឺក្បាល, ចង្វាក់បេះដូងលោតមិនត្រូវចង្វាក់និងឈឺទ្រូង។

ភាពស្លកសាំង(Anemia) អាចបណា្តលមកពីការមានរដូវ មានផ្ទៃពោះ ការញ៉ាំអាហារមិនមានជាតិដែកនិងខ្វះវីតាមីន B12 ឬមានជំងឺតំរងនោម។ វិធីសាស្រ្តទប់ស្កាត់ដ៏ល្អបំផុតគឺរបបអាហារសម្បូរដោយជាតិដែក ត្រី សណ្តែកសៀង ថ្លើមជ្រូកនិងសាច់ក្រហម។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. មានវិបត្ដិឬភាពតានតឹង ៖ តើអ្នកខាំក្រចករបស់នៅពេលដែលអ្នកភ័យមែនទេ? មិនថាវាជា OCD ឬពេលមានភាពតានតឹង វាមិនល្អសម្រាប់ក្រចករបស់អ្នកនោះទេ ហើយអាចក្លាយទៅជាខូចទ្រង់ទ្រាយនិងផុយស្រួយ។ ម្យ៉ាងទៀតបើដៃកខ្វក់គឺជាប្រភពនៃបាក់តេរី។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជម្ងឺសរសៃប្រសាទត្រូវការ ការពិគ្រោះយោបល់និងរោគវិនិច្ឆ័យពីគ្រូពេទ្យ។ ហើយអ្នកត្រូវជៀសវាងការខាំក្រចក ហើយធ្វើឱ្យសុខភាពអ្នកប្រសើរឡើង។ ឧទាហរណ៍អ្នកអាចទំពារស្ករកៅស៊ូនៅពេលអ្នកមានភាពតានតឹង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ជំងឺស្បែករបកក្រហម ៖ ក្រចកពណ៌លឿងបង្ហាញពីជំងឺស្បែករបកក្រហម។ ជម្ងឺនេះជារឿយៗកើតមានចំពេលមានរលាក រមាស់លើស្បែករបស់អ្នក។ ជាសំណាងល្អសព្វថ្ងៃនេះមានការព្យាបាលជាច្រើនដើម្បីកាត់បន្ថយរោគសញ្ញាដូចជាក្រែម ថ្នាំគ្រាប់និងការព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ។ អ្នកគួរតែទៅជួបពេទ្យសើស្បែកដើម្បីឆែកមើលស្ថានភាពសុខភាពរបស់អ្នកនិងថ្នាំដែលត្រឹមត្រូវសម្រាប់អ្នក។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. ជំងឺរលាកសន្លាក់ ៖ ការប្រេះឬក្រចកពណ៌លឿងអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់។ ជំងឺនេះបណ្តាលឱ្យមានការឈឺចាប់និងជាញឹកញាប់ហើមសន្លាក់។ ស្ថានភាពនេះទំនងជាប៉ះពាល់ដល់ស្ត្រីច្រើនជាងបុរស។ វាត្រូវបានគេជឿថាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយហ្សែន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. គន្លឹះទូទៅសម្រាប់រក្សាក្រចករបស់អ្នកឱ្យរឹងមាំ ៖ រក្សាក្រចករបស់អ្នកឱ្យមានសំណើម។ ប្រើផលិតផលដែលផ្ទុកវីតាមីន E។ ពាក់ស្រោមដៃនៅពេលអ្នកលាងចានឬបោកខោអាវ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide