សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

តើអ្នកត្រូវធ្វើយ៉ាងណានៅពេលដែលកូនរបស់អ្នកស្លាក់អាហារឬ វត្ថុផ្សេងៗ?

By Shield

April 22, 2019

ប្រសិនបើអ្នកឃើញកូនរបស់អ្នកពិបាកដកដង្ហើមតើអ្នកអាចជួយពួកគេបានយ៉ាងដូចម្តេច? វិធីសាស្ត្រនេះត្រូវបានគេអនុវត្តតាំងពីសតវត្សទី ១៩ ប៉ុន្តែមានមនុស្សមួយចំនួនសំគាល់ថាវាអាចជួយបានយ៉ាងមានប្រសិទ្ធភាព

ថ្វីបើការពិតកុមារភាគច្រើនស្ថិតនៅក្រោមការមើលថែរបស់មនុស្សចាស់ក៏ដោយវត្ថុអ្វីមួយអាចចូលតាមបំពង់ករបស់ពួកគេយ៉ាងងាយស្រួល។ ការជួយសង្រោះបន្ទាន់គឺជាអ្វីដែលមនុស្សគ្រប់គ្នាអាចរៀននិងគួរតែរៀនផងដែរ។

១. ត្រូវសង្កេតមើលថាកូនរបស់អ្នកមានការស្ទះដង្ហើម

សញ្ញារបស់ការថប់ស្ទះខ្យល់មានមានច្រើនខុសៗគ្នា៖

ប្រសិនបើកុមារកំពុងដកដង្ហើមប៉ុន្តែក៏ក្អកដែរនោះមានន័យថាវាមានផ្នែកខ្លះនៃផ្លូវដង្ហើម។ គេត្រូវតែបន្តក្អកដើម្បីបំបាត់វត្ថុដែលជាប់គាំងនៅបំពង់ក។ ហើយវាក៏អាចបង្ករឱ្យកុមារក្អួតផងដែរ ដោយសារតែមានវត្ថុអ្វីមួយជាប់ក្នុងបំពង់ករបស់គេ។  ប្រតិកម្មធម្មជាតិទាំងនេះនៃរាងកាយនឹងជួយសម្អាតបំពង់ករបស់កុមារដោយមិនចាំបាច់មានបច្ចេកទេសពិសេស។

View this post on Instagram

Every parent should know how to treat a choking child.

A post shared by Steven Lewsen (@familyfirstaid) on

ដំណាក់កាលដ៏លំបាកក្នុងការដកដង្ហើម។ ប្រសិនបើកុមារឈប់ក្អក ហើយស្រែកឬបញ្ចេញសំលេងផ្សេងៗទៀតវាមានន័យថាមានអ្វីដែលស្ទះជាប់នៅក្នុងបំពង់ខ្យល់របស់គេ។ សំឡេងមិនច្បាស់ឬមិនមានសំឡេងក៏អាចបង្ហាញពីការរាក់មួយនេះផងដែរ។

ការផ្លាស់ប្តូររបស់ស្បែកភ្លាមៗទៅជាពណ៌ខៀវដែលមានពណ៌ខៀវឬក្រហម ពិបាកក្នុងការដកដង្ហើម។ ពេលខ្លះពួកគេអាចបាត់បង់ស្មារតីក៏ថាបាន។

ដើម្បីជួយកូនរបស់អ្នកនោះគួរតែតាំងអារម្មណ៍ រួចហើយហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ។ កុំព្យាយាមយកដៃរបស់អ្នកលូកយកវត្ថុដែលនៅក្នុងមាត់កូនរបស់អ្នក។  ដោយសារវាអាចធ្វើឱ្យវត្ថុនោះចូលកាន់តែជ្រៅ។ យកវត្ថុចេញពីមាត់ប៉ុណ្ណោះប្រសិនបើអ្នកអាចឃើញវា។ ប្រសិនបើអ្នកឃើញកូនរបស់អ្នកដាក់វត្ថុរឹងណាមួយមិនថាតូចឬធំនោះទេ ត្រូវយកចេញពីមាត់កូនរបស់អ្នកយ៉ាងរហ័ស កុំឱ្យមានបញ្ហាណាមួយកើតឡើង។

ដំណោះស្រាយសម្រាប់ក្មេងក្រោមអាយុ១ឆ្នាំ

ទារកភាគច្រើនស្លាក់អាហារ ឬក៏ក្អួត។ ហានិភ័យដែលកុមារស្លាក់កើតមាននៅពេលដែលពួកគេឃ្លានខ្លាំងពេកហើយគេខំប្រឹងបៅលឿន ហើយធ្វើឱ្យពួកគេមិនអាចផឹកទាន់។ នេះក៏អាចកើតឡើងនៅពេលដែលអាហារដែលយើងឱ្យគេញ៉ាំមិនកិនឱ្យម៉ដ្ឋល្អ។

មានវិធីសាស្រ្តជាច្រើនដើម្បីជួយសង្គ្រោះជីវិតកូនរបស់អ្នកនៅក្នុងស្ថានភាពបែបនេះ។

ដំណោះស្រាយសម្រាប់ក្មេងចាប់ពីអាយុ ១ឆ្នាំ

សម្រាប់ក្មេងធំ ៗ អ្នកត្រូវអនុវត្តនីតិវិធីសង្គ្រោះផ្សេងៗគ្នា។

របៀបការពារដើម្បីកុំឱ្យកូនរបស់ស្លាក់

ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃកាស្លាក់អាហារឬវត្ថុផ្សេងសម្រាប់កូនអ្នកអ្នកអាចអនុវត្តវីធីសាស្ត្រទាំងនេះ។

© Depositphotos.com

ប្រែសម្រួលដោយ៖  Kalib9

ប្រភព៖ BrightSide

Preview photo credit Depositphotos.com Illustrated by Daniil Shubin and Natalia Tylosova for BrightSide.me