“មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ហើយទំនាក់ទំនងស្នេហាក៏ដូច្នោះដែរ។ អ៊ីចឹង! ប្រហែលជាគ្មាននរណា យល់ច្បាស់ពីវាក្រៅពីយើងនោះទេ”

ស្នេហាសម័យសតវត្សន៍ទី២១ នេះមានពេលខ្លះទៅគឺពិបាកបំផុតដើម្បីដឹងថាគេពិតជាស្រឡាញ់យើងដោយចិត្តនិងចិត្ត ដោយ គេមិនមែនគ្រាន់តែចង់លេងសើចជាមួយនឹងបេះដូងរបស់យើង។ ជាពិសេសនោះគឺមនុស្សដែលភាគច្រើនចាត់ទុកស្នេហាជា ការលេងសើចនៅពេលខ្លួនមានជម្រើសឬ អាងខ្លួនជាមនុស្សប្រុស ។

យ៉ាងណាមិញ   ស្រឡាញ់ពិត ឬមិនពិតគឺវារមែងស្ដែងតាមរយៈទង្វើរបស់គេនេះឯង ។ តោះ! ចង់ដឹងថាទង្វើទាំងនេះអីខ្លះ តោះ ទៅដឹងទាំងអស់គ្នា៖

១. គេគោរពឲ្យតម្លៃអ្នក

01_18

វាជារឿងដំបូងបំផុតដែលមនុស្សស្រីគ្រប់ៗរូបគួរតែដឹង ។ ត្រូវចាំថាបើគេមិនចេះឲ្យតម្លៃមនុស្សស្រីផ្សេងដទៃទេ គេមិន សក្តិសមនឹងអ្នកឡើយ ។ លួចសង្កេតពីអត្តចរិត បុគ្គលិកលក្ខណៈរបស់គេ គំនិត និងទង្វើរបស់គេទៅកាន់មនុស្សស្រីថា គេចេះឲ្យ តម្លៃមនុស្សស្រីបានកម្រិតណា ឬក៏គ្មានបន្តិចសោះ? មនុស្សប្រុសដែលស្រឡាញ់អ្នកពិត គេនឹងចេះឲ្យតម្លៃជឿទុកចិត្តការ សម្រេចចិត្ត និងដឹងពីតម្រូវការរបស់អ្នកថា អ្នកចង់បានអ្វីចង់ធ្វើអ្វី? ជាពិសេសនោះ គេមិនមែនជាមនុស្សប្រុសដែលយក កំហុសឬអតីតកាលរបស់អ្នកមកលេងសើច ឬមើលងាយអ្នកនោះទេ ។

២. គេជាមនុស្សគោរពពាក្យសន្យា

02_18

មនុស្សប្រុសដែលស្រឡាញ់អ្នកពិត គេមិនចូលចិត្តនិយាយបានតែនិយាយនោះទេ តែជាមនុស្សប្រុសដែលគោរពពាក្យសម្ដីខ្លួន ជានិច្ច។ ចំណុចចម្បងនោះ គេនឹងបង្ហាញអ្នកភ្លាមៗនូវអ្វីដែលគេបាននិយាយ មិនចាំបាច់ទាល់តែដេញដោលសួរនោះទេ។

៣. គេមិនខ្លាចនឹងបង្ហាញពីចំណុចខ្សោយរបស់គេឲ្យអ្នកបានដឹងឡើយ

03_18

មនុស្សប្រុសកម្រនឹងបង្ហាញភាពកម្សោយរបស់ខ្លួនទៅនរណាម្នាក់ឲ្យដឹងណាស់ ព្រោះវាជាចំណុចខ្មាសអៀនរបស់ពួកគេ ប៉ុន្តែ ចំពោះអ្នកដែលគេស្រឡាញ់វិញ គេមិនខ្លាចនឹងបញ្ចេញឡើយ។ មនុស្សប្រុសក៏ចេះឈឺចាប់ចេះយំទុក្ខសោកដូចតែមនុស្ស ស្រីដែរតែ គេមិនចូលចិត្តបង្ហាញរឿងទាំងនេះ នៅមុខអ្នកឬមនុស្សជុំវិញខ្លួនគេឡើយហើយ ប្រសិនបើគេក្លាហានហ៊ានបញ្ចេញពី អារម្មណ៍ពិតរបស់គេមកកាន់អ្នកនោះ បានន័យថាគេចាត់អ្នកជាមនុស្សសំខាន់បំផុតរបស់គេហើយ ។

៤. គាត់ស្រឡាញ់អ្នកជាអ្នកមិនមែនរូបរាង ឬទ្រព្យសម្បត្តិអ្នកឡើយ

04_16

គាត់ស្រឡាញ់អ្នកមិនមែនព្រោះតែអ្នកជាមនុស្សស្រីដែលស្អាតជាងគេ Sexyជាងគេ ឬទាន់សម័យនោះទេ តែគាត់ស្រឡាញ់ អ្នកព្រោះតែអត្តចរិត បុគ្គលិកលក្ខណៈ អាកប្បកិរិយា ចរិត មាយាទ និងភាពថ្លៃថ្នូររបស់អ្នកដែលធ្វើឱ្យគាត់លង់ស្រឡាញ់ ។

៥. គាត់ជាអង្គរក្សការពារអ្នកទាំងកាយនិងចិត្ត

05_11

មិនមែនបានន័យថា មនុស្សស្រីមិនចេះការពារខ្លួនឯងនោះទេ ប៉ុន្តែគាត់តែងតែព្រួយបារម្ភពីអ្នកគ្រប់ពេល។ គាត់គាំទ្រអ្នកនូវ រឿងរ៉ាវគ្រប់យ៉ាងហើយ មិនឲ្យអ្នកខកបំណងចំពោះគាត់ឡើយ ។ គាត់ក៏មិនឲ្យនរណាមកធ្វើបាបអ្នកដោយងាយៗនោះទេ ហើយប្រសិនបើមានគេនឹងភ្លក់រសជាតិបាយចត់ជាក់ជាមិនខាន ។

គាត់ជាមនុស្សដែលយល់ពីអ្នកគ្រប់យ៉ាងគាត់ដឹងពីអ្នកស្ទើរគ្រប់ជំហាន មិនថាអ្នកគិតយ៉ាងម៉េច គាត់ដឹងមុនគ្រប់ពេល ។ គាត់ ដឹងថាអ្នកបានផ្លាស់ប្ដូរ គាត់ដឹងថាអ្នកមានចំនុចខ្វះខាត ជាពិសេសនោះ គាត់មិនឲ្យអ្នកនៅឯកាជាដាច់ខាត ។

៦. ភាពស្មោះត្រង់

06_2

ចំណុចនេះជាចំណុចដែលសំខាន់បំផុត ព្រោះបើគេស្រឡាញ់អ្នកជាគូអនាគតពិតប្រាកដមែន គេត្រូវតែជាមនុស្សដែលស្មោះត្រង់ចំពោះអ្នក មិនថារឿងអ្វីឡើយ ។ ជាពិសេសនោះ គេដាច់ខាតមិនទៅរញ៉េរញ៉ៃជាមួយមនុស្សស្រីដទៃឡើយ ប៉ុន្តែបើរឿង នេះកើតឡើងមែន នោះអ្នកគួរគប្បីសាកសួរនាំគេឲ្យដឹងហេតុផលជាមុនសិន ព្រោះជួនកាលអាចជាគាត់មិនដឹងអីក៏ថាបាន ។

(ប្រភពរូបភាព៖ Facebook)

អត្ថបទដោយ៖ អ៊ុន តុលា

ប្រភពដើម៖ be-loves.com