សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

នោះដឹងបាត់! ក្មេងស្រីស្រស់ស្អាតល្បីពេញហ្វេសប៊ុកថ្ងៃនេះ ​ការពិតមានអាជីពជាតារាម៉ូឌែលស្រីវ័យក្មេង ថែមទាំងឈ្នះពានរង្វាន់ជាច្រើនទៀត!

By Shield

June 15, 2019

ថៃ៖ រូបភាពប៉ុន្មានសន្លឹក និងវីដេអូក្មេងស្រីតូចច្រឡឹងដើរកាច់រាងបង្ហាញម៉ូតដូចមនុស្សធំ បានធ្វើឱ្យសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ​ព្រោះត្បិតតែជាក្មេងស្រីវ័យនៅតូច ​តែប្អូនបែរជាមានសមត្ថភាពដូចមនុស្សធំ ឯទម្រង់មុខ និងការតុបតែងខ្លួនឡើងគួរឱ្យស្រលាញ់តែម្តង។

ជាក់ស្តែងតាមរយៈព័ត៌មានដែលទទួលបាន ប្អូនស្រីមានគណនីហ្វេសប៊ុកឈ្មោះពិតថា  Oumoim Prachakit មានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ ​ថែមទាំងជាសមាជិកតារាបង្ហាញម៉ូតវ័យក្មេងប្រចាំក្លឹបបង្ហាញម៉ូតមួយនៅខេត្តឈៀងម៉ៃប្រទេសថៃផងដែរ ។ ​កាន់តែពិសេស ​ប្អូនថែមទាំងបានឈ្នះពានរង្វាន់ជាច្រើនតាមរយៈកម្មវិធីបង្ហាញសមត្ថភាពសម្រាប់កុមារជាច្រើនទៀតផង។

តាមរយៈរូបភាព និងសម្ថភាពប្អូនស្រី បានធ្វើឱ្យគ្រប់គ្នាសម្តែងក្តីកោតសរសើរជាខ្លាំង មិននឹកស្មានថាមានអាយុប៉ុណ្ណេះ ​តែការលេងទឹកមុខ និងដំណើរពិតជាស័ក្តិសមជាតារាអាជីពដូច្នេះសោះ ​ដែលអាចនិយាយបានថា ​ថ្ងៃអនាគតប្អូនអាចនឹងហក់មកជាតារាសម្តែងស្រីល្បីឈ្មោះក៏ថាបាន៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព