សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឃើញរូបក្តុកក្តួល! ពេលឃើញកងកម្លាំងមួកខៀវកម្ពុជា​ បំពេញកិច្ចការមនុស្សធម៌​ជូនពិភព​លោកបែបនេះ

By Shield

June 16, 2019

រូបភាពប៉ុន្មានសន្លឹកនៃសកម្មភាពកងកម្លាំងមួកខៀវកម្ពុជា នៅក្នុងការបំពេញបេសកកម្ម​ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងកិច្ចការមនុស្សធម៌​ក្រោមដំបូលសន្តិភាពជូនពិភព​លោក​ បាននឹងកំពុងតែធ្វើឱ្យមហាជន  និងអ្នកលេងបណ្តាញសង្គមមានចិត្តរំភើប និងក្តុកក្តួលជាខ្លាំង។

បើទោះបីជាប្រទេសកម្ពុជានៅជាប្រទេសកំពុងតែអភិវឌ្ឍន៍ តែក្នុងនាមមនុស្សធម៌ កម្ពុជាតែងតែរួមចំណែកទៅតាមលទ្ធភាព ទោះបីតិចតួចស្តួចស្តើងក្តី ​តែនៅតែជាការងារដែលទទួលបានការកោតសរសើរជាខ្លាំង ក្នុងនាមជាប្រជាជនស្ថិតនៅក្រោមពិភពលោកតែមួយ។ ហើយបើទោះបីជាមានបញ្ហាប្រឈម និងគ្រោះថ្នាក់​អសន្តិសុខ​ អាកាសធាតុ​ ជម្ងឺ​នៅក្នុងតំបន់បេសកកម្មក៏ដោយ ក៏កងទ័ពកម្ពុជា​ មិនរុញរាឡេីយ ដូច្នេះរួមគ្នាដើម្បី​ បុព្វហេតុ​ជាតិ​ និងមាតុភូមិ។

គួរឱ្យដឹងផងដែរថា សកម្មភាពការងារមនុស្សធម៌ និងការផ្តល់ជំនួយទាំងនេះ  ត្រូវបានផ្តល់ពេញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព