សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនធម្មតា! វីដេអូ៤នាទី ផ្លាស់ប្ដូរអត្តចរិតសម្ដែងបានល្អឥតខ្ចោះ ពីកំពូលតារាសម្ដែង «ស្វែង សុជាតា» ពីកម្មវិធី​ 3Fun Cambodia

By khit168

June 17, 2019

ភ្នំពេញ៖ កម្មវិធី 3Fun Cambodia ជាកម្មវិធី Show នៅលើ Online ដែលមានពិធីករ ពិធីការិនីបីរូបរួមមាន លោក អៀង វិច្ឆ័យ កញ្ញា សុភក្រ កុសុម៉ា និងកញ្ញា ផេនខេក។ កម្មវិធីនេះតែងអញ្ជើញសិល្បករនានា មកចូលរួមលេងល្បែងកម្សាន្ត និងសួរសំណួរនានា ដែលបង្កបរិយាកាសសប្បាយរីករាយមែនទែន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មីនេះ 3Fun បានអញ្ជើញតារាសម្ដែងឆ្នើម អ្នកនាង ស្វែង សុជាតា ឱ្យចូលរួមក្នុងកម្មវិធីនេះ ខណៈអ្នកនាង ស្វែងសុជាតា ជាតារាសម្ដែងចាស់វស្សាដែលទទួលបានការកោតសសើរពីសំណាក់ទស្សនិកជននានា ព្រោះតែទេពកោសល្យសិល្បៈរបស់អ្នកនាង ពិតជាមិនធម្មតាដែលអាចសម្ដែងបានគ្រប់ទម្រង់ សិល្បៈ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វីដេអូមួយដែលមានរយៈពេល ៤នាទី ដែលបានកាត់យកពីឈុតពេញនៃកម្មវិធី 3Fun នេះបានបង្ហាញពីសម្ថភាពសម្ដែងដ៏ប៉ិនប្រសព្វរបស់អ្នកស្រី ខណៈដែលអ្នកស្រីត្រូវសម្ដែងតាមការកំណត់របស់លោក អៀង វិច្ឆ័យ ហើយអ្នកនាងត្រូវផ្លាស់ប្ដូរអត្តចរិតភ្លាមៗមួយរំពេចដោយពុំមានការកាត់តឡើយ។ អ្នកនាងបានសម្ដែងជាតួឆ្នាស ហើយប្ដូរមកជាតួស្លូតហូរទឹកភ្នែកបានភ្លាមៗ ហើយផ្លាស់ប្ដូរជាតួបែប កំប្លែងវិញ ក៏នៅតែអាចធ្វើបានគួរឱ្យសសើរ។

កុំចាំយូរទស្សនាវីដេអូដែលអ្នកនាង ស្វែងសុជាតា សម្ដែងទាំងអស់គ្នា៖

វីដេអូពេញ៖