អ្នកស្រី ងិន ម៉ានីយ៉ា ទម្លាយខ្ទេចគ្មានសល់ ក្រោយអតីតស្វាមី ឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខមាត់ភរិយាថ្មីដែលជាប្អូនជីមួយបង្កើតរបស់ខ្លួន!

ភ្នំពេញ៖ ប្រិយមិត្តជាបានដឹងហើយថា  ថ្ងៃនេះព័ត៌មាននៃការបង្ហាញមុខមាត់ភរិយាថ្មី ​ដែលមានសម្រស់ក្មេងខ្ចី របស់ឯកឧត្តម ថៃ នរៈសត្យា មានឈ្មោះថា ទេព សុធីតា ដោយឯកឧត្តមបានរៀបចំពិធី​សំពះ​ផ្ទឹម​នាពេលព្រឹក និងល្ងាចរៀបចំពិធីឡើងផ្ទះវីឡា​ថ្មី ​នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះបានធ្វើគ្រប់គ្នាសម្តែងក្តីភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងនោះគេក៏បានដឹងដែរថា ភរិយាក្រោយរបស់ ឯកឧត្តម ថៃ នរៈសត្យា ការពិតគឺជាប្អូនជីដូនអ្នកស្រី ងិន ម៉ានីយ៉ា ដែលជាភរិយាដើមផងដែរ។

ហាក់មានការឈឺចាប់ចំពោះរឿងដែលកើតឡើង ស្របដែលថ្ងៃនោះគឺជាថ្ងៃខួបកំណើតកូនស្រីរបស់អ្នកស្រី ងិន ម៉ានីយ៉ាផងដែរនោះ ស្រាប់តែអ្នកស្រី ងិន ម៉ានីយ៉ា  បានទម្លាយរឿងរ៉ាវមួយចំនួនខ្ទេចគ្មានសល់ថា៖ « កាលពី ២៤ឆ្នាំមុន នៅពេលថ្មើរនេះម៉ាក់បានប្រសូតកូនស្រីម្នាក់ដែលស្អាតគួរជាទីស្រឡាញ់របស់គ្រួសារ បងប្រុសកូនទាំងពីរនាក់សើចញញឹមប្រលែងនឹងកូនមិនទៅណាឆ្ងាយពីអូនឡើយ ព្រោះខ្លាចមានគេមកដណ្ដើមយកកូនទៅ ព្រោះតែមានចាស់ៗជន្លលេងថាយកប្អូនហើយយកៗ ហេតុនេះទើបបងប្រុសកូនទាំងពីរមិនទៅណាឆ្ងាយពីកូនទេគឺនៅយាមអង្រឹងកូនម្ខាងម្នាក់។ ម៉ាក់សប្បាយចិត្តខ្លាំងណាស់ទោះបីម៉ាក់ស្ថិតនៅក្នុងភាពល្វើយខ្សោយអស់កម្លាំងយ៉ាងណាក៏ដោយក៏មានកម្លាំងចិត្ត និងមានសុភមង្គលបំផុតព្រោះតែមានកូនប្ដីនៅជុំគ្នា។

ពេលនោះប៉ារបស់កូនៗល្អខ្លាំងណាស់គឺជាឪពុកម្នាក់ដែលស្រលាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសារគួរជាទីឱ្យគោរពជាទីបំផុត។ ប៉ុន្តែបន្ទាប់ពីកូនធំបន្តិចមកម៉ាក់ក៏បានទៅជួបគ្រួសារម្ដាយមីងបង្កើតគឺប្អូនរបស់ម្ដាយម៉ាក់បង្កើតរស់នៅឯកំពង់ឆ្នាំងដោយសារម៉ាក់យាយកូន គាត់ទាមទាររកប្អូននឹកប្អូនគាត់ខ្លាំងពេក ម៉ាក់ក៏តាមដើរស្វែងរករហូតទើបជួបគ្រួសារមួយនោះហើយក៏នាំយកចូលផ្ទះ។ តែបំផុតកូនដឹងហើយដូចសព្វថ្ងៃនេះស្រីម្នាក់នោះសាហាវខ្លាំងបំផុត គឺគេមិនបានគិតពីក្រុមគ្រួសារយើងទេ វានៅក្មេងសោះហើយមានប្ដីទៀតបែរជាលួចសហាយស្មន់នឹងគ្នានៅលើផ្ទះម៉ាក់ ទីបំផុតអ្វីៗដូចសព្វថ្ងៃនេះ។

បានហើយឈប់និយាយពីគេយើងនិយាយពីម៉ែកូនយើងវិញ ថ្ងៃនេះជាថ្ងៃកំណើតកូនម៉ាក់សូមជូនពរកូនដោយកូនជួបតែសេចក្ដីសុខនិងជោគជ័យគ្រប់យ៉ាងក្នុងជីវិត ពួកយើងបានជួបព្យុះភ្លៀងបក់បោកមកលើគ្រួសារយើងជួបគ្រប់គ្នារួចហើយ ហេតុនេះចាប់ពីពេលនេះទៅសូមឱ្យគ្រួសារយើងបានសុខរវាងម្តាយនិងកូនមានតែការយល់ចិត្តស្រលាញ់គ្នា ផ្ដល់កម្លាំងចិត្តឲ្យគ្នាជួយគ្នាគ្រប់ពេលលំបាក។ ម្ដាយម្នាក់នេះប្ដេជ្ញាថានឹងរស់ដើម្បីពួកកូនសប្បាយចិត្តជាមួយនឹងកូន ដោយមិនគិតពីអ្វីទាំងអស់ អ្វីដែលកន្លងហួសហើយឲ្យវាទៅចុះម៉ាក់លែងឈប់គិតនឹកនាវាទៀតហើយ ម៉ាក់សន្យា។ រីករាយថ្ងៃខួបកំណើតកូនស្រី កូនទាំងបី គឺជាបេះដូងម្ដាយគឺជាជីវិតម្ដាយ»។

ក្រោយពីបានឃើញសារបែបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងមានចិត្តអាណិតដល់អ្នកស្រីជាខ្លាំង ​មិននឹកស្មានថា  សម្បកក្រៅគ្រួសារដែលមានមុខមាត់ក្នុងសង្គម និងមានទ្រព្យសម្បត្តិហូរហៀរ ​រឿងក្នុងផ្ទះមានបញ្ហាបែបនេះសោះ៕

1 2

១ 2

61383363_2082754268501919_8331137862950977536_n

62510771_386993535251850_7005395378388336640_n

64717002_386994041918466_6599047899743518720_n

64681855_387396608544876_3780941005809778688_n