ការពុលផ្សិតកើតមានស្ទើររាល់ថ្ងៃ ជាពិសេសគឺអ្នកដែលនៅជនបទ ស្រុកស្រៃចម្ការ និងព្រៃភ្នំជាដើម ដោយអ្នកខ្លះស្រាលក៏ត្រឹមរាក ក្អួត ចង្អោរ តែអ្នកខ្លះរហូតដល់ដ្នាក់បាត់បង់ជីវិតក៏បាន។ នោះក៏ដោយសារតែប្រជាជនមួយចំនួនមិនទាន់មានចំណេះដឹងគ្រាន់គ្រាន់ និងមិនទាន់យល់ច្បាស់ថាផ្សិតណាអាចទទួលទានបាន ផ្សិតណាដែលមានជាតិពុល។ ដូច្នេះមិនថាអ្នកណាក៏ដោយ អ្នកមិនគួរប្រថុយ ទទួលទានផ្សិតចម្លែកៗនោះទេ ឬផ្សិតដែលមិនធ្លាប់ស្គាល់ ព្រោះផ្សិតពុលមានច្រើនប្រភេទណាស់។
ដើម្បីចែករំលែកចំណេះដឹងពីផ្សិតពុល ថ្ងៃនេះយោងតាមគណនី IMan-KH បានណែនាំ និងផ្តល់បទពិសោធន៍មួយចំនួននៃការមើលផ្សិតពុល និងការការពារផ្សិតពុលដូចខាងក្រោមនេះ៖
ផ្សិតដែលសង្ស័យថាពុល យើងត្រូវបង្ការដូចខាងក្រោម
១. ឬសត្រប់ខា ប៉ុនម្រាមដៃប្រវែងមួយចំអាម
២. ក្រមួនឃ្មុំសុទ្ធ (ប៉ុនកូនដៃ) មួយដុំ។
នៅពេលដែលយើងស្លផ្សិតគឺយើងត្រូវដាំទឹកអោយពុះ ដាក់ឬសត្រប់ខាងស្ងោជាមួយទឹកអោយបានពុះល្អចំនួន៥នាទី ដាក់ក្រមួនឃ្មុំចូលកូរអោយរលាយ ចាំយើងដាក់បង់ផ្សិតចូលតាមក្រោយ។ ស្លអោយឆ្អិន យើងអាចពិសារបានដោយមិនពុល។ នេះជាវិធីកាត់បន្ថយជាតិពុល។
សូមកុំពិសារផ្សិតណាដែលជាផ្សិតព្រៃហើយយើងមិនស្គាល់វាច្បាស់ វាអាចពុលស្លាប់ ព្រោះផ្សិតមួយចំនួនមានជាតិពុលខ្លាំងណាស់។ ស្ត្រីសរសៃខ្ចី មិនគួរពិសារផ្សិតណាដែលយើងសង្ស័យថាជាផ្សិតពុលឡើយ។
# វិធីពិសោធន៍ផ្សិតពុល
ចង់ដឹងថា ផ្សិតនោះពុលឬមិនពុល យើងយកផ្សិតទៅស្ងោរអោយពុះ យកបាយដំណើបស មួយដុំដាក់ចូលក្នុងឆ្នាំង បើសិនបាយដំណើបប្រែព័ណ៌ទៅជាខ្មៅ គឺផ្សិតនោះជាផ្សិតពុល។ បើបាយដំណើបមិនប្រែព័ណ៌នោះទេ វាគឺជាផ្សិតមិនពុលឡើយ។ យើងមិនអាចសំគាល់ផ្សិតពុល ឬមិនពុលដោយមើលរូបរាងវាបានឡើយ៕
សូមអរគុណការចែករំលែកចំណេះដឹងល្អៗ ប្រភពពី IMan-KH