សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កាតាបរៀនខ្សែបាវទឹកចិត្តឪពុក! ទោះក្រីក្រ តែត្រដរចង់ឱ្យកូនមានរបស់ល្អប្រើនឹងគេដែរ!

By Shield

June 17, 2019

ធម្មតាជាម្តាយជាឪពុកគេ ​ទោះស្ថិតនៅក្នុងឋានៈណាក៏ដោយ ទំនួលខុសត្រូវ និងក្តីស្រលាញ់ចំពោះកូនៗសុទ្ធតែដូចគ្នា ពោលគឺចង់ឱ្យកូនល្អ រស់នៅប្រពៃ ទទួលបានចំណេះដឹងខ្ពង់ខ្ពស់ និងរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ។

ហាក់មិនខុសពីឪពុកម្តាយដែលមានលទ្ធភាពដទៃ ឪពុកម្នាក់ដែលមិនទាន់មានអ្នកណាស្គាល់អត្តសញ្ញាណ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល សម្តែងការកោតសរសើរ និងមានចិត្តអាណិតអាសូរក្នុងពេលតែមួយ ​ថ្វីត្បិតតែរស់ក្នុងជីវភាពក្រលំបាក មិនមានលទ្ធភាពផ្គត់ផ្គង់សម្ភារៈសិក្សាល្អៗដល់កូន ដូចម្តាយឪពុកគេដទៃ តែគាត់បានប្រឹងប្រែងរកអ្វីដែលមានដល់កូនទៅតាមលទ្ធភាពដែលខ្លួនមាន នោះគឺការធ្វើកាតាបឱ្យកូនទៅរៀនពីខ្សែជ័រដេរបាវពីដៃ ។

តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ  Sophous Suon បានសរសេររៀបរាប់នូវហេតុការណ៍ដែលធ្វើឱ្យខ្លួនមានចិត្តរំភើបថា៖ « ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញកាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ (ធ្វើពីខ្សែដេរបាវ)​ ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ »។ 

ក្រោយពីបានឃើញបែបនេះ ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តក្តុកក្តួលជាខ្លាំង ​ថែមទាំងកោតសរសើរចំពោះទឹកចិត្តបុរសជាឪពុកផងដែរ ​នេះហើយទឹកចិត្តឪពុកចង់ឱ្យកូនល្អ ទោះក្រនៅតែខំរកឱ្យកូនខ្លួនបានល្អដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព