សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅស្រុក

Taylor Swift បញ្ចេញ MV រួមគ្នាជាមួយ Katy Perry យ៉ាងលឿនមិនគួរឱ្យជឿ ក្រោយប្រកាសពីការត្រូវគ្នាវិញ! (មានវីដេអូ)

By khit168

June 17, 2019

ក្រោយពីការប្រកាសពីការបញ្ចប់ជម្លោះរវាងតារាស្រីល្បីឈ្មោះ Taylor Swift និង Katy Perry មិនទាន់បានប៉ុន្មានផង Taylor Swift បានបញ្ចេញបទចម្រៀងថ្មី ហើយថែមទាំងសម្ដែងជាមួយ Katy ថែមទៀតផង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បទចម្រៀង You need to calm down របស់ Taylor Swift បានធ្វើការបង្ហោះនៅលើ Youtube ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបទចម្រៀងនេះ នាងបានសម្ដែងជាមួយអតីតមិត្តចាស់ ដែលទើបត្រូវគ្នាវិញក្រោយជម្លោះយ៉ាងយូរទៀតផង។ ក្នុងវីដេអូចម្រៀងបទ You Need To Calm Down Taylor បានតុបតែងខ្លួនជា ដំឡូងបារាំង ឯ Katy បានតុបតែងខ្លួនជា Burger ដែលមើលទៅ ពួកគេពិតជាត្រូវគ្នាវិញមែនទែន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរបញ្ជាក់ផងដែរថា ជម្លោះ​រវាង​​តារា​ចម្រៀង​ស្រី​​ជួរ​មុខ Taylor Swift និង Katy Perry ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​កាល​ពីថ្មីៗនេះ ក្រោយ​មើល​មុខ​គ្នា​មិន​ចំ​អស់​ពេល​រាប់​ឆ្នាំ។ ការបញ្ជាក់ច្បាស់ពីការត្រូវគ្នាវិញ គឺ Katy Perry បាន​បង្ហោះ​រូប​លើ​ Instagram នៃ​នំ​មួយ​ចាន​មាន​សរសេរ​ពាក្យ​ថា “Peace At Last” ហើយ​ក្នុង​រូប​នេះ​​បាន​ Tag ម្ចាស់​បទ “Bad Blood” ចូល និង​សរសេរ​ Caption ថា “feels good @taylorswift” រួម​ទាំង​ដាក់​ទីតាំង​នៃ​រូប​ថា “Let’s Be Friends” ទៀត​ផង៕

ទស្សនាវីដេអូបទ You Need To Calm Down ខាងក្រោមនេះ៖