សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បាស់សក់!  ភ្លៀងប៉ុន្មានមេជាប់ៗគ្នានៅប្រទេសថៃ  អណ្តែតសុទ្ធតែរបស់រន្ធត់ក្នុងលូទឹកស្អុយ!

By Shield

June 18, 2019

ថៃ៖ មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលចេះលិចទឹក ​ឱ្យតែភ្លៀងញឹក ​ភ្លៀងខ្លាំងជាប់ៗគ្នាទោះប្រទេសអភិវឌ្ឍន៍យ៉ាងណាគង់អីនឹងជន់លិចដូចតែគ្នានោះទេ។

ថ្មីៗនេះ នៅក្នុងប្រទេសថៃក្រោយពីមានភ្លៀងជន់លិចប៉ុន្មានថ្ងៃ  ស្រាប់តែមានរឿងដ៏គួរឱ្យអស់សំណើចមួយ ​រហូតធ្វើឱ្យមានការស៊ែរចែករំលែកតៗគ្នាយ៉ាងច្រើន ​ចំពោះរឿងដែលនឹកស្មានមិនសល់មួយនេះ។ តាមរយៈគណនីហ្វេសប៊ុកលោក Kao Seiha’s Page ដែលគេស្គាល់ថាជាដឹកនាំមួយរូបក្នុងផលិតកម្មយក្សរស្មីហង្សមាស បានបង្ហោះរូបភាព និងសរសេរសារសម្រាយន័យមួយឃ្លាយ៉ាងអស់សំណើចថា៖ « នៅថៃភ្លៀងប៉ុន្មានមេជាប់គ្នាបណ្តាលអោយជន់លិច អណ្តែតសុទ្ធតែស្រោមអនាម័យ។ ចំនួនចូលចង់លានស្រោមក៏ថាបាន🤣 សូមចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចផង😬 #លូទឹកស្អុយប្រទេសគេគ្មានសំរាមដូចលូទឹកស្អុយើងទេតែម្ដងនេះអណ្ដែតសុទ្ឋតែស្រោមអនាម័យតែម្ដង🤣​»។

ក្រោយពីបានឃើញបែបនេះ  អ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាអស់សំណើចជាខ្លាំងចំពោះសំណេរមួយនេះ ​ហើយក៏បាននាំគ្នាស៊ែរចែកគ្នាព្រោងព្រាតពេញហ្វេសប៊ុកចំពោះរឿងមួយដ៏ប្លែកនៅក្នុងប្រទេសថៃមួយនេះផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព