សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

មនុស្សភាគច្រើន មិនអាចរកចំនុចខុសឆ្គង នៅក្នុងរូបភាពទាំង ៩ សន្លឹកនេះទេ តើអ្នកអាចរកឃើញទេ?

By Sne9

June 19, 2019

អ្នកប្រហែលជាធ្លាប់បានឃើញអត្ថបទជាមួយនឹងការធ្វើតេស្តផ្សេងៗដែលផ្ទុយនឹងជំនាញគណិតវិទ្យាឬសមត្ថភាពរបស់អ្នកក្នុងការគិត។ រូបភាពខាងក្រោមនេះគឺខុសគ្នាទាំងស្រុងនៅពេលដែលពួកគេធ្វើតេស្តថាតើអ្នកកំពុងសង្កេតឃើញយ៉ាងដូចម្តេច។

ដូច្នេះសូមសាកល្បងសម្ថភាពការយកចិត្តទុកដាក់របស់អ្នក។ រូបភាពទាំងនេះនីមួយៗមានលាក់អាថ៌កំបាំងកំហុសឆ្គងដែលអ្នកអាចនឹងរកមិនឃើញ។ តើអ្នកអាចរកឃើញកំហុសទាំងនោះបានទេ?

យើងក៏បានផ្តល់នៅចម្លើយសម្រាប់អ្នកផងដែរនៅខាងក្រោម។

ខ្ញុំលើកទឹកចិត្តឱ្យអ្នកព្យាយាមមើលថាតើអ្នកអាចរកឃើញបញ្ហានៅក្នុងរូបភាពនីមួយៗដោយខ្លួនឯងបានដែរឬទេ។ រូបភាពទាំងអស់នេះនឹងធ្វើតេស្តជំនាញសង្កេតរបស់អ្នក។

រកចម្លើយខាងក្រោម:

១) ចំនុចខុសគឺលេខ ៩ និង ១១ ត្រូវបានប្តូរគ្នា ដោយសារសេខរ៉ូម៊ាំង IX តំណាងឱ្យលេខ ៩ និង XI តំណាងលេខ ១១។

២) ចំនុចខុសគឺស្លឹកទំពាំងបាយជូនៅក្នុងរូបភាពគឺវាមិនមែនជាស្លឺកទំពាំងបាយជូទេវាជាស្លឹករុក្ខជាតិម្យ៉ាងឈ្មោះ fern ។

៣) តើកាណូតមួយនេះអាចចូលចតបានយ៉ាងមិចទៅបើច្រកចូលតូចជាងកណូតនោះ។

៤) សង្កេតមើលពីខ្សែដែលបានចងលើទោងនេះ​  វាពិតជាមិនអាចទៅរួចទេសម្រាប់នរណាម្នាក់អង្គុយនៅលើវាហើយមិនធ្លាក់ចុះ។

៥) កត់សំគាល់ដៃរបស់ក្មេងស្រីទាំងដែលកំពុងឆ្លុះកញ្ចក់ និងនៅក្នុងកញ្ចក់។ ការឆ្លុះបញ្ចាំងគឺប្រាកដណាស់គួរតែផ្ទុយពីមនុស្សដែលកំពុងឆ្លុះ។

៦) នាឡិកាត្រូវបានកំណត់ថាពេលនេះនៅម៉ោង ២ ប៉ុន្តែនោះជាពេលថ្ងៃលិច។

៧) សូមក្រឡេកមើលរថភ្លើងនៅខាងឆ្វេង។ វាមិនអាចទៅរួចទេដែលទូរថភ្លើងមិនមានក្បាលរថភ្លើងហើយអាចបើកទៅមុខបាន។

៨) ខែមិថុនាមានតែ ៣០ ថ្ងៃប៉ុណ្ណោះ។

៩) ក្មេងស្រីនេះកំពុងពាក់ស្បែកជើងស្គីមានកង់ ចូលសង្កេតទីលាននេះគឺសម្រាប់ជិះស្គីទឹកកកទេ។

អត្ថបទដោយ៖ វីរៈ