សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បើជួបសញ្ញាទាំងនេះ មានន័យថា យើងអាចមានបញ្ហាខ្សោយបេះដូងហើយគួរតែ!!! ស៊ែរឲ្យបានដឹងទាំងអស់គ្នា!!

By Shield

June 20, 2019

ក្មេងៗឥឡូវ ក៏មានបញ្ហានេះដែរ កុំថាតែចាស់ៗ

—————————–

សញ្ញាទាំងនេះ មានន័យថា គ្នាយើងអាចបញ្ហាខ្សោយបេះដូងហើយ

—————————–

ដែលធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។

វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។

១- #រោគសញ្ញាខ្សោយបេះដូង

ដំបូងអាចគ្មានរោគសញ្ញា តែយូរៗទៅបេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ និងបណ្តាលឲ្យ៖

– ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង

– ហត់ វិលមុខ

– ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់

– ហើមជើង កជើង ឬក្បាលពោះ។

២- #វិធីធ្វើតេស្តរកជំងឺខ្សោយបេះដូង

មានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖

– វាស់ចង្វាក់បេះដូង

– អេកូបេះដូង

– វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ

– ថតកាំរស្មី X លើទ្រូង

– ធ្វើតេស្តឈាម

– ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។

៣- #ផលវិបាក

បើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ ផលវិបាកបង្កដោយខ្សោយបេះដូង អាចវិត្តទៅជា៖

– ចង្វាក់បេះដូងដើរមិនទៀងទាត់

– ជំងឺតម្រងនោម

– ជំងឺថ្លើម។

៤- #វិធីការពារបេះដូងក្រោយកើតជំងឺខ្សោយបេះដូង

ខ្សោយបេះដូងមានវិធីសាស្ត្រដើម្បីការពារ ធ្វើឲ្យសុខភាពធូរស្រាល មិនចាំបាច់ទៅមន្ទីរពេទ្យញឹកញាប់ ដោយគ្រាន់តែ៖

– លេបថ្នាំតាមការកំណត់ ទោះមានអារម្មណ៍ធូរស្រាល ឬធម្មតាក៏ដោយ

– សម្គាល់រោគសញ្ញាខ្លួនឯង និងអនុវត្តតាមវេជ្ជបញ្ជា

– ឡើងទម្ងន់ ត្រូវប្រាប់គ្រូពេទ្យ

– ហាមញ៉ាំប្រៃពេក

– បញ្ចុះគីឡូ បើលើសទម្ងន់

– ឈប់ជក់បារី

– បន្ថយផឹកស្រា

– ហាត់ប្រាណ ឬធ្វើឲ្យរាងកាយសកម្ម

– ពិគ្រោះជាមួយពេទ្យ មុនលេបថ្នាំណាមួយ។

ខ្សោយបេះដូង ជាជំងឺឧស្សាហ៍ឃើញលើមនុស្សចាស់ ប៉ុន្តែមិនមានន័យថាក្មេងមិនមានទេ។ ទោះមិនអាចព្យាបាលជាទាំងស្រុង តែកុំអស់សង្ឃឹម នៅតែអាចព្យាបាល ឫជួយបន្ធូររោគសញ្ញាបាន។

ដោយ៖ ឡេង ពេជ្រសុវត្តី

ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

—————————–

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។