សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ប្រទេសទាំង ៧ ​ដែលទើបតែបាត់បង់បូរណភាពទឹកដី និងត្រូវប្តូរឈ្មោះត្រឹមរយៈពេល ​១០០ឆ្នាំចុងក្រោយ!

By Shield

February 25, 2020

នៅលើពិភពលោកមានប្រទេសច្រើនខ្លាំងណាស់ ​សុទ្ធតែមានជាតិសាស្រ្ត វប្បធម៌ ជំនឿ សាសនា និងភាសាខុសៗគ្នា។  ដោយឡែកទម្រាំនៅសល់ប្រទេស ​ចំនួន  ១៩៥ ​ដល់សព្វថ្ងៃនោះ មានប្រទេសមួយចំនួនធ្លាប់ត្រូវបានគេវាយដណ្តើមយកឈ្លានពានយកធ្វើជាកម្មសិទ្ធប្រទេសដទៃ និងប្រទេសខ្លះទៀតបានប្តូរឈ្មោះផ្សេងដោយហេតុផលមួយចំនួន។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹង បង្ហាញពីប្រទេសទាំង ៧ ​ដែលទើបតែបាត់ខ្លួន  បាត់ឈ្មោះពីផែនទីជាង ​១០០ឆ្នាំប៉ុណ្ណោះដែលមានដូចជា៖

១. យូហ្គោស្លាវី ប្រទេសនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៨ ដែលសម្បូរទៅដោយប្រជាជនដែលមានជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ ប្រទេសយូហ្គោស្លាវី បានបំបែកខ្លួនទៅជាប្រទេសផ្សេងៗចម្រុះគ្នា  ដូចជា  ស្លូវេនី ក្រូអាត បូស្នី ម៉ុងតេណេក្រូ ស៊ែប៊ី កូសូវ៉ូ និង ម៉ាសេដ្វាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ទីបេ

ប្រទេសទីបេធ្លាប់បានប្រយុទ្ធដណ្ដើមច្បាំងគ្នាអស់រយៈពេលជាច្រើនសតវត្សមកហើយដើម្បីបូរណភាពទឹកដីរបស់ខ្លួន និងទទួលឯករាជ្យនៅក្នុងឆ្នាំ ១៩១២ ។ តែក្រោយមកទីបេក៏ត្រូវបានប្រទេសចិនកាន់កាប់បាននៅក្នុងឆ្នាំ ១៩៥១។ មកទល់ពេលនេះទោះបីជាទីបេស្ថិតនៅក្រោមឈ្មោះប្រទេសចិន ​តែប្រជាជនទីបេនៅតែព្យាយាមរំដោះខ្លួនដាច់ដោយឡែកជានិច្ច។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ឆេកូស្លូវ៉ាគី

ណាសុីអាល្លឺម៉ង់បានកាន់កាប់ប្រទេសនេះក្នុងសង្គ្រាមលោកលើកទី២ ហើយនៅចុងសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានរំដោះប្រទេសនេះបាន។  តែនៅក្នុងឆ្នាំ ១៩៩៣ ប្រទេសនេះបានបំបែកខ្លួនក្លាយទៅជាសាធារណរដ្ឋឆែក និងស្លូវ៉ាគីទៅវិញ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. សេឡង់ ប្រទេសដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាមួយនេះ បានក្លាយទៅជាប្រទេសស្រីលង្កានៅក្នុងឆ្នាំ ១៩៧២។ ដោយសេឡង់ គឺជាឈ្មោះដែលពួកអឺរ៉ុបបានដាក់ឲ្យប្រទេសនេះ នៅពេលដាក់អាណានិគមដំបូង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ចក្រភពអូតូម៉ង់ ចក្រភពអូតូម៉ង់មានផ្ទៃដីធំទូលាយ និងអរិយធម៌ខ្ពង់ខ្ពស់ខ្លាំងពូកែ ដែលគ្របដណ្ដប់ តំបន់ស្ទើរពាសពេញមជ្ឈឹមបូព៌ា ភាគខាងជើងនៃទ្វីបអឺរ៉ុប និងភាគខាងជើងនៃទ្វីបអាហ្វ្រិកទៀតផង។ តែចក្រភពនេះចុងក្រោយក៏បានដួលរលំ អស់ទាំងឈ្មោះទៀតនាពេលបច្ចុប្បន្ន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. សុីឃីម ប្រទេសនេះស្ថិតនៅលើភ្នំ ហិម៉ាឡៃ ដែលជាប្រទេសរាជានិយមមួយ ដែលចាប់កកើតឡើងតាំងពីឆ្នាំ ១៦៤២ មកម្ល៉េះ។ តែនៅក្នុងឆ្នាំ ១៩៥០ ប្រទេសនេះបានស្ថិតនៅក្រោមអាណានិគមឥណ្ឌា និងក្រោយមកបានប្រែក្លាយជារដ្ឋមួយនៃប្រទេសឥណ្ឌា នៅក្នុងឆ្នាំ១៩៧៥ រហូតបាត់ឈ្មោះប្រទេសរបស់ខ្លួន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ស្យាម ស្យាម ឬសៀម បានប្ដូរឈ្មោះទៅជាប្រទេសថៃ នៅក្នុងឆ្នាំ ១៩៣៩ ។ ប្រទេសនេះ បានប្រែក្លាយខ្លួនពីរបបរាជាធិបតេយ្យ ទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយមានចលាចលបោះបោរយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០។​គួរឱ្យដឹងផងដែរថា ប្រទេសនេះមិនធ្លាប់ត្រូវបានដាក់អាណានិគមដោយប្រទេសមកពីអឺរ៉ុបទាល់តែសោះ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព