សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

វិថីដែលមានទេសភាពស្អាតបំផុតក្នុងលោកដែលអ្នកពិតជាចង់ឆ្លងកាត់

By Shield

September 18, 2019

ប្រែសម្រួលពី៖ CNN Travel

តើអ្នកត្រៀមខ្លួនសម្រាប់ការធ្វើដំណើរតាមផ្លូវដែលអ្នកនឹងមិនអាចបំភ្លេចបានហើយឬនៅ?ក្រលេកភ្នែកទៅលើទេសភាពដែលលាតសន្ធឹងនៅតាមដងផ្លូវទាំងនេះ និងផ្តល់អោយអ្នកនូវទេសភាពដ៏គួរអោយចាប់ចិត្តបំផុតនៅលើផែនដី។

យើងសូមណែនាំវិថីចំនួន១០ដែលធ្វើអោយអ្នកដំណើរឆ្លងកាត់មិនអាចដកក្រសែភ្នែកចេញពីទេសភាពតាមដងផ្លូវនោះបាន ប៉ុន្តែសូមកុំភ្លេចមើលផ្លូវផង។

១.​ Stelvio Pass នៅប្រទេសអ៊ីតាលី

វិថីនេះ ឡើងទៅរហូតដល់កំពស់៩០៤៥ហ្វីតពីកំពស់ទឹកសមុទ្រ ដែលអ្នកអាចទស្សនាទស្សនីយភាពដ៏អស្ចារ្យនៃតំបន់ភ្នំអាល់ភាគខាងជើងដែលអ្នកអាចមើលបានពីកន្លែងផ្លូវបត់ដែលមានចំនួន៧៥កន្លែង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.​ Transfăgărășan ប្រទេសរ៉ូម៉ានី

វិថីរ៉ូម៉ានីដ៏អស្ចារ្យដែលឆ្លងកាត់ភ្នំខាផាធៀនមួយនេះមានប្រវត្តិសាស្ត្រយ៉ាងច្រើនដែលមនុស្សបាននិយាយផ្សេងៗគ្នា។ អ្នកខ្លះនិយាយថាវាត្រូវបានសាងសង់ដើម្បីការពារការលុកលុយរបស់សូវៀត ឬអ្នកខ្លះនិយាយថាវាត្រូវបានសាងសង់ដោយស្តេចនីកូឡាស ស៊ីអូសេស្កូ ដោយសារតែគាត់គិតថាគាត់អាចធ្វើវាបាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. វិថី James W. Dalton Highway សហរដ្ឋអាមេរិក

ផ្លូវនេះត្រូវបានកសាងឡើងនៅដើមទសវត្សរ៍ឆ្នាំ 1970 ដើម្បីជួយដល់ការបង្កើតបំពង់បង្ហូរប្រេងដែលរត់តាមបណ្តោយផ្លូវនេះប៉ុន្តែវាមិនត្រូវបានប្រើប្រាស់រហូតដល់ឆ្នាំ 2009 ហើយកម្មវិធីទូរទស្សន៍ “អ្នកបើកបរផ្លូវទឹកកក” ឬ “Ice Road Truckers” បាននិយាយបែបកំប្លែងថាវាជាផ្លូវគ្រោះថ្នាក់មួយទោះជាយ៉ាងណាវាស្រស់ស្អាតសម្រាប់ការបើកបរ ។ អ្នកនិងមិនឃើញមានការចរាចរណ៍ច្រើននោះទេ គ្មានហាងអាហារ ឬការគាំទ្រផ្សេងៗ មានតែចំណតសម្រាកមួយប៉ុននោះនៅតាមផ្លូវ។ការរៀបផែនការនិងត្រៀមសម្ភារៈផ្សេងៗត្រូវបានណែនាំមុនពេលធ្វើដំណើរតាមផ្លូវនេះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. វិថី Trollstigen (‘Troll Ladder’) ប្រទេសន័រវេស

នៅតាមផ្លូវអ្នកនឹងឆ្លងកាត់ទឹកធ្លាក់គួរឱ្យចាប់ចិត្តដូចជា Stigfossen ដែលមានកម្ពស់ជាងមួយពាន់ហ្វីត។ នៅជិតកំពូលមានមជ្ឈមណ្ឌលសម្រាប់អ្នកទស្សនាដ៏ទំនើបមួយដែលអ្នកអាចស្រូបយកខ្យល់ធម្មជាតិបរិសុទ្ធនៅទីនោះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. វិថី Ruta 40 ប្រទេសអាហ្សង់ទីន

ត្រៀមខ្លួនសម្រាប់ “ការធ្វើដំណើរដ៏ធំ” – ជាបទពិសោធន៍ដ៏ពិតប្រាកដ, ប្រៀបដូចជាការរំកិលថ្ម, យ៉ាងហោចក៏ម្តងក្នុងមួយជីវិតហើយឬនៅ? ចោលភ្នែកទៅលើទេសភាពនៅលើផ្លូវ Ruta 40 របស់ប្រទេសអាហ្សង់ទីនដែលជាផ្លូវជាតិដែលធ្វើដំណើរជាង 3 100 ម៉ាយពី La Quiaca នៅ Jujuy ភាគខាងជើងដែលនៅជិតព្រំដែនប្រទេសបូលីវី ទៅកាបូរវីហ្សេននៅភាគខាងជើងសានតាគុស។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. Karakoram Highway ប្រទេសប៉ាគីស្ថាន និងចិន

វាត្រូវបានគេហៅឈ្មោះផ្សេងៗគ្នា The KKH ឬអច្ឆរិយៈវត្ថុទី៨លើពិភពលោក អាស្រ័យលើមនុស្សដែលអ្នកបាននិយាយជាមួយ។គ្របដណ្តប់លើទេសភាពដែលមានទំហំ៨១០ម៉ាយ តាមបណ្តោយផ្លូវសូត្រចាស់ចាប់ពី Abbottabad ប្រទេសប៉ាគីស្ថានទៅ Kashgar នៅក្នុង Xinjiang ប្រទេសចិន, ឆ្លងកាត់ភ្នំហិម៉ាល័យ, Karakoram, និង Hindu Kush ។គំរោងរយៈពេល 20 ឆ្នាំត្រូវបានបញ្ចប់នៅឆ្នាំ 1979 ប៉ុន្តែវាមិនមែនជាផ្លូវទំនើបដែលរលោងស្អាតនោះទេ។ ការជួលរថយន្តគឺកម្រណាស់។ អ្នកធ្វើដំណើរផ្សងព្រេងជាច្រើនបានដើរជុំវិញ KKH តាមរយៈប្រពន្ធ័សេវាឡានក្រុងដែលអ្នកនឹងឮភាសាអារម្មណ៍គួរអោយចាប់អារម្មណ៍។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. វិថី North Yungas Road ប្រទេសបូលីវី

ផ្លូវចំងាយ 40ម៉ាយរបស់ប្រទេសបូលីវីបានចាប់ល្បីល្បាញនៅពាក់កណ្តាលទសវត្សឆ្នាំ 1990 នៅពេលដែលផ្លូវនេះទទួលខុសត្រូវលើការស្លាប់ជាង 200 នាក់ក្នុងមួយឆ្នាំដែលគេអោយឈ្មោះថា ផ្លូវស្លាប់។វិថី North Yungas មានជំរាលចុះជិត 12,000 ហ្វីតរត់ឆ្លងកាត់ពីឡាប៉ាសទៅ Coroico នៅក្នុងប្រទេសបូលីវីដែលភាគច្រើនជាជ្រលងភ្នំ។ នៅឆ្នាំ 2007 ផ្លូវថ្មីដែលមានសុវត្ថិភាពជាងត្រូវបានបើកឱ្យចរាចរយានយន្តហើយ “ផ្លូវស្លាប់” ចាស់ឥឡូវនេះត្រូវបានកាត់បន្ថយភាគច្រើនទៅកង់ជិះលើភ្នំ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៨. វិថី Million Dollar Highway សហរដ្ឋអាមេរិក

US Route 550 គឺជាខ្សែបន្ទាត់មួយដែលគ្របដណ្តប់លើភ្នំSan Juan ដែលមានចម្ងាយជាង 82 ម៉ាយដែលរត់ឆ្លងកាត់ផ្លូវចំនួន 3 ដែលមានប្រវែងជាង 10.000 ហ្វ៊ីតនៅតំបន់ដាច់ស្រយាលភាគនិរតីនៃរដ្ឋខូឡូរ៉ាដូ។

ចំណុចដ៏គួរឱ្យកត់សម្គាល់បំផុតគឺ នៅរវាងចំងាយ២០០០ម៉ាយចន្លោះពី Ouray និង Silverton ជាកន្លែងដែលទស្សនីយភាពMillion Dollar Highwayមានលក្ខណៈពិសេសដែលអាចទាញអារម្មណ៍អ្នកបើកបរអោយចាប់អារម្មណ៍ – ផ្លូវកោងជាច្រើនដែលមិនមានរបាំងការពារ និងធ្វើអោយអ្នកដំណើររកកន្លែងកាន់មិនខាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩. វិថី Kahekili Highway សហរដ្ឋអាមេរិក

ឆ្លងកាត់ខាងជើងច្រាំងទន្លេ Maui ចម្ងាយ 20 ម៉ាយពី Kapalua ទៅ Wailuku ផ្លូវ 340 ផ្តល់ឱ្យអ្នកនូវការមើលយ៉ាងជិតស្និទ្ធនៅទេសភាពជនបទ តំបន់ព្រៃឈើ និងសមុទ្រខាងក្រោម។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១០. វិថី Atlantic Ocean Road ប្រទេសន័រវេស

វិថីដែលមានចម្ងាយតែជាង៥ម៉ាយនេះ ជាវិថីដែលអ្នកមានការស្រមើស្រមៃ ចូលចិត្តទេសភាពខ្យល់បក់មិនគួរមើលរំលង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព