សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ចាក់ដោតពេកហើយ ចម្រៀងមួយបទនេះដុតអ្នកអាយធី IT ឆេះខ្ទេចខ្ទី

By Shield

June 21, 2019

ប្រភព៖​ ហ្វេសប៊ុកផេក Sinal Tutorials

ថ្មីៗនេះមានផេកមួយឈ្មោះថា Sinal Tutorials បានបង្ហោះបទចម្រៀងមួយបទមានចំណងជើងថា ហែកកេរ្តិ៍ITerខ្លះ ដែលបទនេះមានអត្ថន័យកំប្លុកកំប្លែង ចាក់ដោតអារម្មណ៍អ្នករៀនជំនាញអាយធីខ្លាំងណាស់។ ម្ចាស់បទចម្រៀងដែលមានឈ្មោះថា​ Sinal Huon បានសរសេររៀបរាប់ថា “ចម្រៀងសរសេរទុកចោល២ឆ្នាំ មិនហ៊ានផុស🤧 ដាច់ចិត្តផុសហើយ សូមអធ្យាស្រ័យដល់បងៗអាយធីបើនិយាយលើសលួស កុំប្រកាន់គ្រាន់តែសរសេរសប្បាយៗទេ បើថារើសដាក់ខ្លួនយកទៅប្រូ😂” #តោះអ្នកអាយធីស៊ែរ😂

ចង់ដឹងថាអត្ថន័យបទចម្រៀងចាក់ដោតអ្នកអាយធីប៉ុនណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖