ជាការពិតណាស់ធម្មតាការស្រលាញ់គ្នាអ្នកណាក៏ចង់បើជាសាធារណៈដែរ!តែពេលខ្លះសាកគិតទៅមើលថាបើយើងស្រលាញ់ពិតមែនចាំបាច់អីគ្រាន់តែផុសពេញហ្វេសបុកហៅថាស្រលាញ់គ្នានោះ?បើស្រលាញ់ពិតមែនគឺត្រូវរៀនយល់ចិត្តគ្នា!យកអាសារគ្នា!លួងគ្នាស្រលាញ់គ្នាអត់អោនអោយគ្នាបែបនឹងទើបគេហៅថាស្រលាញ់!មិនមែនគ្រាន់តែផុសអួតក្នុងFacebook IG ហៅថាស្រលាញ់គ្នាទេ។
ពេលខ្លះPrivateខ្លះក៏ល្អ ស្ងាត់តែបានផលជាងPublicតែជាផេះ!មែនអត់?
ហើយក៏មិនមែនថាអោយតែPrivateសុទ្ធតែល្អទាំងអស់នោះទេ!Privateសំរាប់អ្នកដទៃតែPublicសំរាប់ដៃគូ!ព្រោះសម័យនេះមានឆ្កែឆ្មាចាំសើចចំអកច្រើនណាស់!ឃើញយើងល្អអីតិចមិនបានទេច្រណែនគ្រប់បែបយ៉ាង។ហើយបែកឃើញយើងបែកគ្នាអីវិញពីមុខអាណិតលួងណាស់តែក្រោយខ្នងយើងវិញសើចហើយនិយាយដើមយើងឡើងហុយផងក៏ថាបាន។
ចឹងហើយបានថាសុខចិត្តទាក់ទងគ្នាស្ងាត់ៗតែបានកាន់ដៃគ្នាចូលរោងការជាជាងផុសអួតគ្នាតែចុងក្រោយបែកគ្នាហើយមិនបានជាសាច់ការអ្វី៕
តែសម័យនេះគឺសម័យអួតគ្នាចឹងហើយម្នាក់ៗគឺផុសអួតសិនហើយតែមិនមែនទាំងអស់នោះទេ!អ្នកខ្លះក៏គេមានក្តីសុខពិតៗដែលគេផុសមិនមែនលក្ខណះអួតនោះទេ!តែសំរាប់អ្នកខ្លះវិញមិនមានក្តីសុខទេតែផុសអួតដល់ពេលបែកគ្នាសួរថាខ្មាសអ្នកណា?
អត្ថបទ៖Calvin