សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គេថា «ខ្ញុំជាមនុស្សល្អ និងគួរឱ្យស្រលាញ់» តែគេមិនបានស្រលាញ់ខ្ញុំទេ…

By khit168

June 24, 2019

ក្ដីស្រលាញ់របស់មនុស្សម្នាក់ ចំពោះមនុស្សម្នាក់ទៀត មិនមែនផ្ដោតទៅលើភាពល្អ នោះទេ វាសំខាន់នៅលើបេះដូងរបស់មនុស្សម្នាក់ ទៅលើមនុស្សម្នាក់ទៀតតែប៉ុណ្ណោះ។ ជួនកាល យើងព្យាយាមធ្វើល្អដាក់គេគ្រប់យ៉ាង ព្យាយាមយកចិត្តទុកដាក់គេ ព្យាយាមមើលថែគេ តែអ្វីដែលគេមើលឃើញមកវិញ បានត្រឹមតែ ពាក្យថា អរគុណ… តែប៉ុណ្ណោះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទង្វើដែលយើងបានសាងសម្រាប់គេ រឿងរ៉ាវជាច្រើននោះ វាបានធ្វើឱ្យគេរឹតតែរអៀសចិត្ត មិនអាចស្រលាញ់យើងបាន ព្រោះជួនកាលគេគិតថា យើងជាមនុស្សល្អ ល្អពេក ដែលគេមិនអាចស្រលាញ់ ឬក្នុងចិត្តគេ មានមនុស្សដែលគេស្រលាញ់រួចហើយ ទើបគេមិនអាច ស្រលាញ់យើង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រឹមជាមនុស្សល្អ មនុស្សល្អ ដែលគេមិនស្នេហ៍… តោះស្ដាប់ចម្រៀង ខាងក្រោមទាំងអស់គ្នា