ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹកដ៏គួរឱ្យភ្ញាក់ផ្អើល លាយឡំនឹងភាពអស់សំណើចបាននឹងកំពុងតែចែកចាយតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែស្ត្រីម្នាក់បានស្លៀកសំលៀកបំពាក់ពណ៌លឿងឆ្អិនឆ្អៅដ៏ស្រស់ស្អាត ថែមទាំងពាក់មកុដដើរពេញផ្សារហាក់ដូចគ្មានរឿងអ្វីកើតឡើង។
រូបភាពទាំងនេះទំនងត្រូវបានលួចថតដោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយមានការស៊ែរចែករំលែកតៗគ្នាជាច្រើន ដោយអ្នកបញ្ចេញនូវភាពអស់សំណើច មិននឹកស្មានមានអ្នកហ៊ានស្លៀកពាក់បែបនេះដើរផ្សារ អ្នកខ្លះបានចោទសួរថា ជាការថតកុនឬ? ឯអ្នកខ្លះក៏សម្តែងក្តីមិនពេញចិត្តព្រោះតែការយក មកុដដ៏មានតម្លៃរបស់ខ្មែរមកលេងសើចបែបនេះ។
ទោះជាយ៉ាងណាក៏មិនទាន់មានអ្នកណាហ៊ានចេញមកអះអាងនោះទេថា ស្រ្តីដែលស្លៀកពាក់បែបនេះឈ្មោះអ្វី មកពីណា និងមានបំណងយ៉ាងណានោះទេ គ្រាន់តែដឹងថា រូបភាពនេះត្រូវបានថតឡើងនៅផ្សារព្រែកព្នៅ៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?