ខេត្តព្រះសីហនុ៖ ករណីបាក់រំលំអគារ ៧ជាន់ បាកក្លាយទៅជាក្តីរន្ធត់ និងសោកនាដកម្មលើកទី១ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដែលបានឆក់យកជីវិតកម្មករអស់ជាច្រើនរូប ថែមទាំងខូចខាតទ្រព្យសម្បត្តិអ្នកដែលនៅក្បែរៗនោះផងដែរុំ
នៅក្នុងនោះថ្មីៗនេះគេបានរកឃើញថា ហាងជនជាតិជប៉ុនមួយរូបដែលមានរបងក្បែរកន្លែងកើតហេតុ បានខូចខាតទាំងស្រុងព្រោះតែការបាក់អគារនោះ តែជាសំណាងល្អមិនមានអ្នកនៅក្នុងហាងនោះទេ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chum Phearum បានបង្ហោះរូបភាពហាងរបស់ជនជាតិជប៉ុនមួយរូបនេះ និងសរសេររៀបរាប់ថា៖ « បុរសជនជាតិជប៉ុនឈ្មោះ Tomotaka Arai ដែលមានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបងប្រុសឈ្មោះ ក្រូច សុធា រួមនិងភរិយា និងមានកូនម្នាក់ដែរ ជាបុគ្គលិកហាង បានរួចផុតជីវិតបន្ទាប់ពីអាគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋានរបស់ពួកគាត់ ។ ខាងក្រោមនេះគឺរូបជនជាតិជប៉ុនឈរនៅពីមុខភោជនីយដ្ឋានរបស់គាត់ ក្រោយបាក់រលំ និងរូបភាពមុនរលំ!! »។
គួរឱ្យដឹងផងដែរថា ការបាក់រលំអគាររបស់ជនជាតិចិនដែលមានកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ បានឆក់យកអាយុជីវិតកម្មករអស់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់) ៕