សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

មកមើលរូបភាព Poster ដំបូងរបស់​ The Clock របស់ផលិតកម្ម LD Picture ពិតជាទាក់ទាញ និងគួរឱ្យចង់ទស្សនា!

By khit168

June 25, 2019

ភ្នំពេញ៖ ផលិតកម្ម LD Picture ជាផលិតកម្មខ្មែរមួយ ដែលតែងផលិតរឿងជាច្រើនចាក់បញ្ចាំងក្នុងរោងកុន និងស្ថានីយទូរទស្សន៍ ប្រកបដោយគុណភាពគួរឱ្យកត់សម្គាល់។ គេតែងឃើញឈ្មោះផលិតកម្មនេះ លេចមុខជារៀងរាល់ឆ្នាំ ក្នុងរឿងខ្មែរ ដែលសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន ដូចជា អាបពាក់មួកសុវត្ថិភាព ថតកុន ចិញ្ចៀនខ្មោច និងរឿង អង្រឹងជាដើម។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ុន្មានខែមុនចាងហ្វាង និងអ្នកដឹកនាំរឿង នៃផលិតកម្ម LD Picture លោក លៀក លីដា បានប្រកាសក្នុងបណ្ដាញសង្គម Facebook របស់លោកអមដោយរូបភាពជាច្រើនសន្លឹកថា ក្រុមការងាររបស់លោកបានដំណើរការផលិតរឿង “The Clock : Spirit Awakening” ដែលជាប្រភេទរឿងរន្ធត់ នៅសម័យបុរាណ ដោយមានការចូលរួមសម្ដែងពី តារាសម្ដែងបរទេសផងដែរ ដែលសាច់រឿងថ្មីដែលគ្រោងចាក់បញ្ចាំងនោះ ផលិតករបានប្រកាសថា លោកបានដាក់ទន់ចំណាយច្រើនជាងមុនដល់ទៅ ១០ដង ដើម្បីចង់ឱ្យខ្សែភាពយន្តខ្មែរមួយនេះ​អាចទៅកាន់ទីផ្សារបរទេសបាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មុននេះបន្តិចគណនីហ្វេសបុករបស់លោក លៀក លីដា បានធ្វើការបង្ហោះរូបភាព មួយផ្ទាំងដែលជារូបភាព ផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់លោក «The Clock : Spirit Awakening» ដែលមើលទៅគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យខ្លាចមែនទែន។ គួរបញ្ជាក់ផងដែរថា រូបនេះលោកបានបញ្ជាក់ថាត្រឹមជា Unofficial Poster តែប៉ុណ្ណោះ ប៉ុន្តែគ្រាន់តែរូបភាពមិនផ្លូវការស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំរូបភាពផ្លូវការ វិញបែបណា មានតែរង់ចាំទស្សនាទាំងអស់គ្នា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរបញ្ជាក់ថា រឿងនេះបានដំណើរការថតនៅក្នុងខេត្តបាត់ដំបង ជាប្រភេទរឿងរន្ធត់ដែលដំណាលពីស្រ្តីជនជាតិបារាំងម្នាក់ដែលបានសម្លាប់ខ្លួនដោយសានាងមានជំងឺផ្លូវចិត្ត។ ការស្លាប់របស់នាងមានទាក់ទងទៅនិងបទ Gloomy Sunday ដែលជាបទគេសង្ស័យថាបានសម្លាប់មនុស្សជាច្រើននាក់ក្នុងអំឡុងឆ្នាំ ១៩៤០។ ពួកយើងនឹងរង់ចាំគាំទ្រស្នាដៃកូនខ្មែរមួយនេះ​នៅពេលលេចចេញជារូបរាងលើផ្ទាំងក្រណាត់ស ក្នុងពេលឆាប់ៗនេះ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបភាព និងអត្ថបទ៖ Facebook Lyda Pic Pro