សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អាយុគ្រាន់តែជាតួលេខ! ​តារាមិនចេះរុះរោយ គង់ សុជាតិ ​តែងខ្លួនបែបនេះស្អាតប្លែក ក្មេងៗសុំចាញ់ហើយ

By Shield

June 25, 2019

ភ្នំពេញ៖ ​អ្នកនាង គង់ សុជាតិ ​ពិធីការិនី ​និងអ្នកជំនួញដែលមានភាពជោគជ័យ ​ទោះបីជាមានវ័យរាងក្រែលយ៉ាងណាក្តី ​តែសម្រស់អ្នកនាងហាក់មិនចេះថមថយទៅណាសោះ  និយាយរួមគឺការតុបតែងខ្លួនស្រស់ស្អាតប្លែកស័ក្តិសមនឹងវ័យតែម្តង។

ត្បិតមានការរវល់នឹងការងារសិល្បៈផង  កិច្ចការជំនួញផង មើលថែទាំគ្រួសារដែលកំពុងតែមានសុភមង្គលជាមួយនឹងស្វាមីវ័យក្មេង លោក ​ជា វិបុល ផងក្តី ​តែអ្នកនាងនៅតែអាចឆ្លៀតពេលបានធ្វើការងារផ្សេងៗជាច្រើនដែលស្ត្រីភាគច្រើនមិនអាចធ្វើបាន។

ថ្មីៗនេះផងដែរ ​អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនូវការតុបតែងខ្លួនបែបថ្មី  ថាមានភាពស្រស់ស្អាតប្លែកមើលសឹងតែមិនចង់ស្គាល់។ ​ដែលរួបភាពទាំងនោះ  ទំនងជាការងារថ្មីរបស់អ្នកនាង ជាការដើរម៉ូត ​ឬថតរូបផ្សាយពាណិជ្ជកម្មណាមួយជាមិនខាន។  តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះ ​គឺអ្នកនាង ​គង់ សុជាតិមើលទៅនៅតែក្មេងខ្ចី ​ស្រស់ផូផង់ ​ដែលអាចនិយាយបានថានារីក្មេងៗល្មមៗចូលមិនចុះឡើយ។

តោះ!  ចង់ដឹងថាសម្រស់អ្នកនាង ​គង់ សុជាតិ តារាមិនចេះរុះរោយ មានភាពស្រស់ស្អាតយ៉ាងណា ​សូមតាមដានទាំងអស់គ្នារូបភាពខាងក្រោមនេះ ៖