សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រស់និងសុខភាព

ផ្លែស៊ូ ​មិនត្រឹមជាបន្លែដ៏ឆ្ងាញ់ពិសា ​តែមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព

By Shield

June 27, 2019

ផ្លែស៊ូ គឺជាបន្លែដែលគេពេញនិយមយកមកឆា និងស្ល មានរសជាតិឆ្ងាញ់ពិសា តែនៅក្នុងនោះផ្លែស៊ូ មានផ្ទុកនូវវីតាមីនសំខាន់ៗ និងសារធាតុរ៉ែសំខាន់ៗច្រើនណាស់  ប្រសិនជាទទួលទានជាប្រចាំ ​អាចផ្តល់ប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។

តោះ! មកដឹងពីប្រយោជន៍នៃការទទួលទាន ផ្លែស៊ូ ៖

១. កម្ចាត់ខ្លាញ់មិនល្អ  ផ្លែស៊ូ សម្បូរទៅដោយជាតិកាកសសៃរលាយ ដែលអាចជួយទៅលាងសម្អាតសសៃឈាម ខ្លាញ់ដែលកកស្ទះបាន រួមទាំងកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អផងដែរ។

២. ការពារមហារីក ផ្លែស៊ូ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដ៏ច្រើន ដែលអាចជួយទៅប្រយុទ្ធប្រឆាំង និងការពារការរីករាលដាល នៃដុំសាច់កាចសាហាវ ដែលបង្កជាមេរោគមហារីកទៀតផង។

៣.​ជំនួយសុខភាពក្រពះពោះវៀន ផ្លែស៊ូ មានលទ្ធភាពជំនួយដល់ប្រព័ន្ធរំលាយអាហារ ក្រពះ និងពោះវៀនឱ្យដំណើរការល្អ ថែមទាំងអាចការពារមេរោគ និងអាការរលាកផ្សេងៗផងដែរ ជាពិសេសជួយព្យាបាលជំងឺទល់លាមក។

៤. ជួយសម្រកទម្ងន់ ផ្លែស៊ូ មានជាតិកាឡូរីតិចបំផុត ដែលការទទួលទានជាប្រចាំអាចជួយរក្សារូបរាងឱ្យនៅស្រស់ស្អាត និងអាចជួយសម្រកទម្ងន់ផងដែរ។

៥.  ប្រឆាំងជំងឺលើសឈាម ផ្លែស៊ូ អាចជួយការពារជំងឺលើសឈាម និងល្អបំផុតសម្រាប់អ្នកដែលកំពុងមានជំងឺលើសឈាមទទួលទានផងដែរ។

៦. ការពារជំងឺដាច់សសៃឈាមខួរក្បាល ផ្លែស៊ូ អាចមានលទ្ធភាពការពារ និងប្រឆាំងរាល់បញ្ហាដែលកើតមានលើប្រព័ន្ធសសៃឈាម ថែមទាំងអាចបង្កាជំងឺឈាមកកកក្នុងខួរក្បាល ជាពិសេសគឺការពារជំងឺដាច់សសៃឈាមខួរក្បាល។

៧. ការពារជំងឺទឹកនោមផ្អែម ផ្លែស៊ូ ជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ថែមទាំងអាចការពារ និងប្រឆាំងការកើតជំងឺទឹកនោមផ្អែមផងដែរ។

៨.  ការពារ និងព្យាបាលជំងឺខ្វះឈាម ផ្លែស៊ូ អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ ដែលមានគុណប្រយោជន៍ អាចការពារ និងព្យាបាល សម្រាប់អ្នកដែលកើតជំងឺស្លេកខ្លាំងខ្វះឈាម។

៩. ផ្តល់ថាមពល ផ្លែស៊ូ ក៏ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុម៉ង់ហ្គាណែស ដែលជាសមាសធាតុចាំបាច់ សម្រាប់ផ្តល់ថាមពល ដល់សារពាង្គកាយទាំងមូលបានផងដែរ។

១០.  ជួយឱ្យសាច់ស្អាត ផ្លែស៊ូ អាចជួយទៅពង្រឹង និងចិញ្ចឹមកោសិកាស្បែកឱ្យមានសុខភាពល្អ ភ្លឺស្រស់ថ្លា ថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញបាន៕