អ្នកនៅ Single អត់មានគូដូចគេច្បាស់ណាស់ កើតជាជំងឺអផ្សុក ជាពិសេសគឺយប់ៗតែម្តង ដោយស្ថិតនៅក្នុងសម័យបណ្តាញសង្គមហ្វេសប៊ុកផងនោះ ការផុសចែករំលែក និងការស៊ែរលេងបានក្លាយទៅជាទម្លាប់អ្នកដ្រាម៉ាទៅហើយ។
ជាការពិតណាស់ ថ្មីៗនេះរឿងស៊ែរចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះគូស្នេហ៍មួយគូបានទាក់ទងមើលចិត្តគ្នា និងឈានទៅដល់ធ្វើពិធីភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នា ព្រោះតែការរពិសដៃចេះតែស៊ែរលេងតែម្តង។
តាមរយៈគណនីហ្វេសប៊ុក Dîî Dîî បានរៀបរាប់សាច់រឿងស្នេហារបស់ខ្លួនថា « ស្នេហាដែលកើតចេញពីការស៊ែរ😂យប់ ១ ប្រហែលម៉ោង១😒គឺខ្ញុំសេដពេក 😢ហើយ២នាទីស៊ែរម្ដងៗ😒😂ពេលគាត់ឃើញក៏ឆ្ងល់ថាម្នាក់ហ្នឹងកើតអីម៉ោង១យប់ហើយអត់គេងអត់អីទេហេយ shares 😂💚ឡើងពេញNew feed គាត់ហើយក៏ដាច់ចិត្តចូលComment ពេលReply comment 💚ចុះឡើងប្រហែលបាន២ថ្ងៃគាត់ក៏ដាច់ចិត្តឆាតមក😂💛៕ពេលឆាតមកក៏លេងជាមួយគ្នាចុះឡើងធម្មតា😌ដោយអត់ដែរគិតថាមានថ្ងៃនឹងទេ ពេលលេងជាមួយគ្នាបានប្រហែល1ខែ💞គាត់ក៏សួរថា«មិចបានអត់យកសង្សារចឹង😅💚» ហើយខ្ញុំក៏ឆ្លើយថា « មនុស្សប្រុសសាវាពេក ខ្ជិលយក😏💛» ហើយគាត់ក៏សួរ « ចុះបើមានគេចូលស្ដីគិតមិចដែរ»(យីPek នេះ😏😒💞មកសួរគេស្រួលចឹងគិតថាគេជឿមែន 😏)ប៉ះស្រីឌី ពូកែឌឺផង«បើស្រលាញ់ខ្ញុំចូលដល់ម៉ាក់ប៉ាខ្ញុំទៅបើខ្លាំង😏😂»មានណាប៉ះគាត់ខ្លាំងដែរខ្លោច😂ស្អែកឡើងឲ្យម៉ាក់សួរមែន😒ប៉ាម៉ាក់និយាយត្រូវគ្នារកថ្ងៃល្អភ្ជាប់ពាក្យបាត់😒😂។អរគុណគ្រប់យ៉ាងដែលបងធ្វើឲ្យអូនមានថ្ងៃនេះនឹងតែងតែផ្ដល់ក្ដីស្រលាញ់ឲ្យអូននឹងរួមទាំងសុខនឹងទុក😢☺️អូនសន្យាថានឹងមើលថែបងឲ្យល្អបំផុត☺️💚៕ You’re my everything ❤️
#Iwannasayiloveuforever☺️❤️Bee Peter❤️ »។
ក្រោយពីបានដឹងរឿងរ៉ាវគូស្នេហ៍ទាំង២ នេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចូលរួមត្រេកអរ និងនឹកសរសើរថា ការពិតការស៊ែរលេងនេះពិតជាមិនអត់ប្រយោជន៍ទេ អាចធ្វើឱ្យមនុស្សពី២នាក់មាននិស្ស័យ មើលចិត្តមើលថ្លើមរហូតឈានមកដល់ផ្លូវសុភមង្គលនឹងគ្នាបែបនេះ៕