សំនួរដែលបុរសម្នាក់សួរទៅកាន់នារីម្នាក់?
ប៖តើនាងមានផ្ទះទេ?
ស៖មាន
ប៖តើនាងមានឡានទេ?
ស៖មាន
បៈតើនាងមានប្រាក់សន្សំទេ?
ស៖មាន!ខ្ញុំមើលទៅលោកគ្រាន់បើដែលហេតុអីស្រលាញ់រកស្រីអ្នកមាន?លោកអាចទ្រាំលំបាកតែ២ឆ្នាំទៀតលោកនឹងមានអ្វីដែលជារបសខ្លួន!ដល់ពេលនោះលោកចង់បានអ្វីក៏មានដែរ!
ប៖មិនមែនចឹងទេ!ខ្ញុំសួរនេះគ្រាន់តែមិនចង់អោយអ្នកដែលមានលុយទិញមិត្តស្រីខ្ញុំទៅទៀត។ព្រោះមិត្តស្រីខ្ញុំពីមុនត្រូវបានអ្នកមានគេទាក់ទងទៅ! តោះយើងទាក់ទងគ្នាហៃ?
ជាការពិតណាស់មានលុយមិនប្រាកដថាមានអ្វីៗទាំងអស់នោះទេតែពិតណាស់បើអ្នកគ្មានលុយនោះអ្នកនឹងគ្មានអ្វីៗទាំងអស់!សូម្បីតែមិត្តស្រីក៏មានអ្នកដណ្តើមដែរ។
ពេលខ្លះលុយពិតជាអាចទិញអ្វីគ្រប់យ៉ាងបានមែនតែទិញបាននូវអ្វីដែលលោភលន់ប៉ុណ្ណោះសំរាប់អ្នកដែលស្មោះត្រង់លុយពិតជាមិនអាចទិញបាននោះទេ។
មនុស្សសម៏យនេះគឺបែបនេះអ្នកខ្លះស្រលាញ់ដើម្បីតែលុយ!អ្នកខ្លះស្រលាញ់ដើម្បីបង្អូតគេ!អ្នកខ្លះទៀតស្រលាញ់ព្រោះខ្លាចគេថាហើយអត់មានសង្សា!
មិនមែនមនុស្សគ្រប់រូបចេះតែអាចគិតទៅលើមនុស្សបែបនេះទេ!តែក៏មានមួយចំនួនពិតជាអ្នកគិតបែបនេះឯង!ដូចនេះហើយមិនមែនយើងប្រាកដថានឹងបានជួបមនុស្សដែលស្រលាញ់យើងហើយយើងក៏ស្រលាញ់គេដោយងាយនោះទ។ថែរក្សាមនុស្សនៅចំពោះមុខ៕
អត្ថបទ៖Calvin