សញ្ញា១៦យ៉ាង អាចបង្ហាញថាគេស្រលាញ់អ្នកផ្សេងឬក៏អត់ – Kalib9 គន្លឹះ | Pelklas

សញ្ញា១៦យ៉ាង អាចបង្ហាញថាគេស្រលាញ់អ្នកផ្សេងឬក៏អត់

នៅពេលដែលយើងស្រលាញ់នរណាម្នាក់ខ្លាំង យើងតែងតែគិតថាវានឹងស្ថិតស្ថេរជារៀងរហូត។ ប៉ុន្តែពេលនេះអ្នកឃើញសញ្ញាខ្លះដែលអាចដឹងថាដៃគូរបស់អ្នកកំពុងស្រលាញ់អ្នកផ្សេងឬក៏អត់។

នៅពេលយើងសម្រេចចិត្តនៅជាមួយនរណាម្នាក់នៅក្នុងទំនាក់ទំនងដ៏ស្និតស្នាល យើងប្រាកដជាមានអារម្មណ៍ថាគាត់គឺជាការមនុស្សចុងក្រោយហេីយ។ អ្នកប្រាកដជាដឹងអំពីអ្វីដែលខ្ញុំចង់មានន័យហេីយ។ ទំនាក់ទំនងនេះនឹងក្លាយជាស្នេហាចុងក្រោយ។ ក្នុងករណីជាច្រើន នេះអាចជាការពិត ហើយមនុស្សនៅជាមួយគ្នារហូតទាល់តែពួកគេចាស់សក់ស្កូវ។ ប៉ុន្ដែមនុស្សយេីងគឺមានអារម្មណ៍ ហើយយើងទាំងអស់គ្នាដឹងថាអារម្មណ៍គឺអាចផ្លាស់ប្ដូរ។ ប្រសិនបើអ្នករកឃើញសញ្ញាថាដៃគូរបស់អ្នកកំពុងតែស្រលាញ់អ្នកដទៃ អ្នកគួរតែដឹងរឿងមួយថា៖ គ្មាននរណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនស្រលាញ់នោះទេ

ជាធម្មតានេះមិនមែនជារឿងដំបូងដែលចូលមក ក្នុងការគិតរបស់គូស្នេហាដែលទេីបតែមានទំនាក់ទំនងគ្នានោះទេ។ វាច្រេីនតែមានជាមួយគូស្នេហ៍ដែលស្គាលគ្នារយៈពេលយូរ។

ឥឡូវនេះអ្នកស្គាល់ដៃគូររបស់អ្នកច្រេីនណាស់ ត្រូវទេ ដូច្នេះអ្នកប្រហែលជាបានកត់សម្គាល់ពីការផ្លាស់ប្តូរនៃទំនាក់ទំនង ឬ សូម្បីតែអ្វីមួយដែលកំពុងតែកើតឡើង។ ប៉ុន្តែ អ្នកហាក់ដូចជាមិនសូវចាប់អារម្មណ៏ខ្លាំងនូវអ្វី ដែលកំពុងកើតឡើង។ ប្រសិនបើអ្នកគិតថាដៃគូររបស់អ្នកកំពុងតែស្រលាញ់អ្នកដទៃ អ្នកប្រហែលជាគិតត្រូវហេីយ។ ខ្ញុំចង់មានន័យថា៖ វិចារណញាណប្រាប់យេីងដោយមានហេតុផល។

គ្មាននរណាម្នាក់អាចនិយាយថាសេចក្តីស្រឡាញ់តែងតែស្ថិតស្ថេរជានិច្ចនោះទេ ជាពិសេសប្រសិនបើអ្នកឃើញសញ្ញាទាំងនេះ ដែលអាចដឹងថាដៃគូរបស់អ្នកកំពុងតែស្រលាញ់អ្នកដទៃ!

#1 អ្នកមានអារម្មណ៍ថាគេកំពុងស្រលាញ់អ្នកផ្សេង

ដូចដែលខ្ញុំបានរៀបរាប់ខាងលើ អ្នកអាចមានអារម្មណ៍ថាមានអ្វីដែលកំពុងកើតឡើង។ ខ្ញុំដឹងនូវអ្វីដែលអ្នកកំពុងគិត ប៉ុន្តែនេះវាមិនគ្រប់គ្រាន់ទេ។ តាមការពិតទៅវាជាសូចនាករដ៏ល្អដែលអាចដឹងថាមានអ្វីមួយកំពុងតែកេីតឡេីង។ ប៉ុន្តែ តើនេះមានន័យថាដៃគូរបស់អ្នកកំពុងតែស្រលាញ់អ្នកដទៃមែនដែរឬទេ? ចម្លេីយគឺទេ។ ប៉ុន្តែវាអាចមានន័យថារឿងនេះកំពុងកើតឡើងផងដែរ។

#2 គេឈប់ចែករំលែកអារម្មណ៍រំភេីប

ក្នុងនាមជាមនុស្សស្រលាញ់គ្នា អ្នកប្រាកដជាបានប្រាប់អារម្មណ៍រំភេីបទៅគ្នាទៅវិញទៅមកជាមួយគ្នាមិនខាន។ ប៉ុន្តែឥឡូវនេះដៃគូរបស់អ្នកហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងប្រាប់អារម្មណ៍ទាំងនេះដល់អ្នកទេ។ ប្រសិនបើអ្នកមានមន្ទិលសង្ស័យអំពីអារម្មណ៍របស់គេ វាហាក់ដូចជាអារម្មណ៍របស់គេត្រូវបានផ្តោតទៅអ្នកដទៃ។

#3 គេគ្រាន់តែចង់រួមភេទប៉ុណ្ណោះ

អ្នកធ្លាប់មានការសន្ទនាយ៉ាងជ្រាលជ្រៅ ណាត់គ្នាញាំអី និងថើបគ្នាជាដេីម ប៉ុន្តែឥឡូវដៃគូរបស់អ្នកគឺចង់តែរួមភេទជាមួយអ្នកប៉ុណ្ណោះ។ នេះមិនមែនជាភាពស្និទ្ធស្នាលទេ នេះគ្រាន់តែជាការរួមភេទប៉ុណ្ណោះ។ អ្នកអាចរួមភេទជាមួយអ្នកណាម្នាក់ តែមិនមានភាពស្និទ្ធស្នាល។

#4 គេទប់ទល់នឹងអ្នករហូត

នៅពេលអ្នកសួរគេអំពីមនុស្សណាម្នាក់ ឬ សួរគេក្នុងឥរិយាបថជាក់លាក់ណាមួយ គេនឹងព្យាយាមការពារខ្លួនបានយ៉ាងឆាប់រហ័ស។ ឧទាហរណ៍សំណួរសាមញ្ញមួយ៖ តើអ្នកបានធ្វើអ្វីកាលពីយប់មិញ? នេះអាចក្លាយជាការប្រកែកដ៏ខ្លាំងដែលបានចាប់ផ្តើមដោយគេ។

#5 គេជៀសវាងការចំណាយពេលជាមួយអ្នក

ពេលអ្នកហៅគេដេីរលេងឬ​ញាំអីភ្លាមៗនោះ គេច្រេីនតែរវល់មិនអាចមកជួបអ្នកបាន។ ជាការពិតមនុស្សគ្រប់គ្នាពិតជាត្រូវការពេលវេលាដេីម្បីនៅតែម្នាក់ឯង ប៉ុន្តែនេះមិនមានន័យថាអ្នកគួរតែមានអារម្មណ៍ថាឯកា ដែលខ្លួនកំពុងមានទំនាក់ទំនងស្នេហានេះទេ។

ប្រសិនបើដៃគូរបស់អ្នកចំណាយពេលវេលាកាន់តែតិចជាមួយអ្នក នេះអាចបង្ហាញអ្នកថាគេមិនចាប់អារម្មណ៍នឹងការចំណាយពេលជាមួយអ្នកទេ។ ហេតុអ្វីបានជាបែបនោះ?

#6 គេហាក់ដូចជាជក់ចិត្តនឹងចំណង់ចំណូលចិត្តជាក់លាក់ណាមួយភ្លាមៗ

ឧទាហរណ៍៖ ដៃគូរបស់អ្នកធ្លាប់រត់តែមួយដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ប៉ុន្តែឥឡូវនេះគេពិតជាចូលចិត្តទៅក្លឹបណាស់ហេីយរត់រាល់ថ្ងៃ។ ជាការពិតណាស់ ប្រសិនបើគេហ្វឹកហាត់សម្រាប់ការរត់ម៉ារ៉ាតុងនោះវាមិនខុសទេ ប៉ុន្តែប្រសិនបើគេហាក់ដូចជាជក់ចិត្តភ្លាមៗនោះ វាពិតជាមានហេតុផលណាមួយមិនខាន។

#7 គេធ្វេីជាខ្មោចនឹងអ្នក

និយាយអោយត្រង់ទៅ ខ្មោចគឺជាមនុស្សដែលភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ បេីជាធម្មតា ដៃគូរបស់អ្នកមិនព្រងើយកន្តើយនឹងសាររបស់អ្នក ឬ ឆ្លើយតបយូរៗនោះទេ ប៉ុន្តែក្រោយមក អ្នកសម្គាល់ឃើញថាវាមានការផ្លាស់ប្តូរ។ ប្រសិនបើបែបនេះមែន យេីងអាចនិយាយបានថា គេកំពុងរវល់នឹងអ្នកដទៃ។

#8 មិនមានភាពស្និទ្ធស្នាលទៀតទេ

អ្នកធ្លាប់និយាយលេងជាមួយគ្នាយូរៗ កាន់ដៃគ្នា ឬ អាចមានការរួមភេទទៀងទាត់ តែថ្មីៗនេះគ្មានរឿងទាំងនេះសោះ។ ប្រសិនបើដៃគូររបស់អ្នកកំពុងតែព្យាយាមដកខ្លួនចេញពីអ្នក រាល់ពេលដែលអ្នក និយាយ ឬ​ សកម្មភាពផ្សេង ដែលទាក់ទង់នឹងស្នេហា នេះប្រាកដជាមានអ្វីកេីតឡេីងមិនខាន។ ភាពស្និទ្ធស្នាល គឺជាអ្វីដែលធ្វើឱ្យមនុស្សពីរនាក់ផ្សារភ្ជាប់គ្នា ហើយនៅពេលដែលមាននរណាម្នាក់ជៀសវាង នោះមានន័យថាគេមានថ្មីហេីយ។

# 9 គេកំពុងតែធ្វើអ្វីមួយថ្មី

ប្រសិនបើនរណាម្នាក់ចង់ចាប់ផ្តើមហាត់ប្រាណ នេះមិនមែនមានន័យថាគេមានស្នេហាជាមួយនរណាម្នាក់ផ្សេងទៀតនោះទេ។ ប៉ុន្តែប្រសិនបើសញ្ញានេះ កេីតឡេីងដោយភ្ជាប់មកជាមួយមនុស្សពីរបីទៀត នេះជាអ្វីដែលគួរតែមើលហេីយ។ ដៃគូរបស់អ្នកចាប់ផ្តើមស្លៀកពាក់ស្អាតជាងមុន នៅពេលគេហាត់ប្រាណ គេចេញក្រៅច្រេីន។ ចម្លែក ត្រូវអត់?

#10 អ្នកមិននិយាយច្រើនទេ

ការទំនាក់ទំនងតាមពាក្យសំដី គឺមានសារៈសំខាន់ណាស់នៅក្នុងទំនាក់ទំនងស្នេហា។ អ្នកធ្លាប់ប្រើផ្ញេីសារ និងនិយាយតាមទូរស័ព្ទគ្រប់ពេល ប៉ុន្តែពេលនេះ មិនមានការប្រាស្រ័យទាក់ទងគ្នាច្រើនទេ។ ដៃគូរបស់អ្នកប្រហែលជាតែងតែសួរអំពីសុខទុក្ខរបស់អ្នក ប៉ុន្តែឥឡូវនេះគេហាក់ដូចជាមិនខ្វល់ពីសុខទុក្ខរបស់អ្នក ឬ អ្វីដែលអ្នកកំពុងចាប់អារម្មណ៍។

#11 គេជៀសវាងនិយាយអំពីរឿងអនាគត

អ្នកនិយាយអំពីផែនការនាពេលអនាគត ប៉ុន្តែវាត្រូវបានបញ្ឈប់ទាំងអស់។ ឥឡូវនេះ គេតែងតែមានភាព តានតឹងអំពីរឿងអនាគត។ ទាំងនេះគ្រាន់តែជាលេសប៉ុណ្ណោះ។ វាដោយសារតែគេបានចាប់អារម្មណ៍ នឹងនរណាម្នាក់ផ្សេងទៀត ហើយអ្នកគ្រាន់តែជាជម្រើសមួយសម្រាប់គេប៉ុណ្ណោះ។

#12 គេមិនចង់ជួបគ្រួសារ និងមិត្តភក្តិរបស់អ្នក

ប្រសិនបើគេពិតជាសប្បាយរីករាយជាមួយអ្នកមែន គេនឹងចង់ជួបមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែអ្នកបានកត់សម្គាល់ឃើញថា ដៃគូរបស់អ្នកតែងតែដកខ្លួនឆ្ងាយចេញពី សកម្មភាពណាត្រូវជួប គ្រួសារនិងមិត្តភក្តិរបស់អ្នក។ ប្រសិនបើគេមិនចង់ជួបគ្រួសារឬមិត្តភក្តិរបស់អ្នក គេនឹងព្យាយាមនៅឆ្ងាយពីអ្នក។

#13 គេចាប់ផ្តើមលាក់ទូរស័ព្ទរបស់គេ

អ្នកធ្លាប់ស្គាល់កូតសម្ងាត់របស់គេ ប្រហែលជាអ្នកនៅតែដឹង ប៉ុន្តែអ្នកហាក់ដូចជាមិនឃើញទូរស័ព្ទរបស់គេសោះ។ នេះមិនមានន័យថាអ្នកត្រូវតែឆែកទូរស័ព្ទរបស់គេនោះទេ ប៉ុន្តែវាមើលទៅហាក់ដូចជាគេមានភាពសម្ងាត់ជាងមុន។ គេផ្ញើសារដោយនៅឆ្ងាយពីអ្នក ដូចជា ដើរចេញពីបន្ទប់ ឬ និយាយតាមទូរស័ព្ទជាដេីម នេះគឺការផ្លាស់ប្តូរតូចៗមែន ប៉ុន្តែសំខាន់។

#14 គេមានចិត្តល្អខ្លាំងពេកចំពោះអ្នក

គេមិនដែលធ្លាប់ទិញផ្កាទេ ឥឡូវនេះគេទិញជាច្រេីនស្ទេីររាប់មិនអស់។ គេកំពុងធ្វើដូច្នេះព្រោះគេមានអារម្មណ៍ថាមានកំហុស។ គេព្យាយាមទូទាត់សងដោយមិនបានស្មោះត្រង់នឹងអ្នក។

#15 តើការគោរពនៅឯណា?

អ្នកធ្លាប់គិតថាដៃគូរបស់អ្នកគោរពអ្នក ឬ យ៉ាងហោចណាស់ជាអ្វីដែលគេគួរតែប្រាប់អ្នក។ ប៉ុន្តែគេមិនគោរពអ្នកដូចមុនទៀតទេ ហើយសួរគ្រប់យ៉ាងដែលអ្នកធ្វើ ហើយតែងតែចង់យកឈ្នះលេីសេចក្តីសប្បុរសរបស់អ្នក។ វាហាក់ដូចជាគេមិនយល់ពីអ្នកដូចដែលគេធ្លាប់មានទៀតទេ។

#16 គេប្រៀបធៀបអ្នកជាមួយមនុស្សផ្សេងទៀត

អ្នកធ្លាប់ជាមនុស្សតែម្នាក់គត់ដែលគេមេីលឃេីញ។ ឥឡូវនេះវាមានអារម្មណ៍ដូចជាគេកំពុងប្រៀបធៀបអ្នកជាមួយអ្នកដទៃ។ នេះជាធម្មតា គេព្យាយាមដាក់អ្នកចុះ ហើយបញ្ជាក់ថាមនុស្សផ្សេងទៀត គឺប្រសើរជាងអ្នក។

សញ្ញាទាំងនេះបង្ហាញថាដៃគូរបស់អ្នកកំពុងស្រលាញ់អ្នកដទៃ មិនមានន័យថាទំនាក់ទំនងរបស់អ្នកចប់នោះទេ។ ដូច្នេះអ្នកគួរអង្គុយចុះជាមួយដៃគូរបស់អ្នក ហើយនិយាយអំពីរឿងនេះ។

ប្រភពអត្ថបទ៖ lovepanky.com