សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ជីវិតមានពន្លឺហើយ! យុវនារីពិកាដៃជើងដែលតស៊ូរៀនសូត្រដល់ថ្នាក់ទី១១ ​ទទួលបានការឧបត្ថម្ភការរៀនសូត្រ រហូតចប់សាកលវិទ្យាល័យ!

By Shield

July 02, 2019

ពិការភាពមិនមែនជាឧបសគ្គនៃការសិក្សារៀនសូត្រ និងការក្រេបយកចំណេះដឹងនោះឡើយ  ប្រសិនជាមានចិត្តចង់ស្វែងរកចំណេះដឹងដោយពិតប្រាកដនោះ។

ជាក់ស្តែង យុវនារីពិកាដៃពិកាជើងមួយរូបទទួលបានការកោតសរសើរពីអ្នកស្រុកភូមិ ​ជាពិសេសគឺលោកគ្រូអ្នកគ្រូដែលបង្រៀនដោយផ្ទាល់តែម្តង ​ព្រោះថាត្បិតតែពិការភាពក៏ពិតមែន ​តែយុវនារីម្នាក់នេះនៅតែតស៊ូសិក្សារៀនសូត្រ ​ទោះមានឧបសគ្គ  និងផលវិបាកយ៉ាងណាដោយ  រហូតមកទល់ពេលនេះសិក្សាបានដល់ថ្នាក់ទី ១១។ ដោយសារតែមើលឃើញពីទឹកចិត្តតស៊ូរបស់យុវវនារីម្នាក់នេះ ពេលនេះរឿងរ៉ាវរបស់យុវនារីបានធ្វើឱ្យលេចឮដល់ថ្នាក់ដឹកនាំ រហូតមានការអាណិតស្រលាញ់ និងសន្យាជួយជ្រោមជ្រែងការសិក្សារហូតចប់ចុងចប់ដើមផងដែរ។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ឯកឧត្តម  ហោ ណាំហុង ​មានឈ្មោះថា Hor Namhong  បានសរសេររៀបរាប់ថា៖ ​« ដោយមានការអាណិតអាសូរខ្លាំងពេកចំពោះកុមារី ស៊ិន ស្រីហង្ស ដែលពិការទាំងដៃទាំងជើង ដែលមានស្មារតីឈ្មុះឈ្មុលចង់ចេះចង់ដឹងបានរៀនដល់ថ្នាក់ទី១១ នៃវិទ្យាល័យសំឡូត។ដោយឃើញ កុមារី ស៊ិន ស្រីហង្ស ជាគម្រូនៃកំលាំងចិត្តដ៏មុះមុតរបស់យុវនារីពិការដែលគួរអោយស្ញប់ស្ញែង មូលនិធិ ហោ ណាំ ហុង-បូរី ហោ បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ហើយសន្យានឹងជួយឧបត្ថម្ភ ប្រចាំជារៀងរាល់ខែ រហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យ ដែលនាងបាន ប្ដេជ្ញារៀនអោយចប់សាកលវិទ្យាល័យ »។

ដំណឹងដ៏រីករាយនេះ  មិនត្រឹមតែជាដំណឹងដ៏ពិសេសសម្រាប់អនាគតយុវនារីពិកានេះទេ តែក៏បានធ្វើឱ្យសាធារណជនជាច្រើនមានចិត្តរំភើប ​និងចូលរួមត្រេកអរនូវការរកពន្លឺអនាគតជីវិតរបស់ប្អូនស្រីពិការភាពផងដែរ៕