សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កំពូលហត្ថលេខា ខ្ជូតៗ និងប្លែកជាងគេបង្អស់ ​ឃើញហើយហួសចិត្តខ្លាំង!

By Shield

July 02, 2019

មនុស្សម្នាក់ៗត្រូវតែមានហត្ថលេខាផ្ទាល់ខ្លួន  ដើម្បីចុះបញ្ជី ​ឬឯកសារផ្លូវការណាមួយ ​ដែលការចុះហត្ថលេខាគឺជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗបន្ទាប់ពីស្នាមមេដៃ។

ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែមានគម្រូហត្ដលេខាខុសៗគ្នា ​ទៅតាមទម្រង់ពេញចិត្តរៀងៗខ្លួន ​ដោយហត្ថលេខានេះមិនមែនចេះតែប្តូរផ្តេសផ្តាសនោះទេ ​គឺបើប្រើគម្រូណាហើយគឺត្រូវប្រើរហូត ពោលគឺត្រូវតែប្រើហត្ថលេខាបែបនោះនៅក្នុងការចុះឯកសារសំខាន់ៗទាំងអស់។

​ដូច្នេះហើយមនុស្សទូទៅភាគច្រើន ​ជ្រើសរើសហត្ថលេខាណាដែលខ្លួនពេញចិត្ត ងាយចាំ  ដោយការសរសេរជាតួអក្សរខ្វៀស ​ឬជារូបភាពងាយៗតែម្តង។

តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីទម្រង់ហត្ថលេខាមួយចំនួន ​ដែលគេរកឃើញថាប្លែកក៏ប្លែក  ហើយជាពិសេសមើលទៅគួរឱ្យអស់សំណើច និងគួរឱ្យស្រលាញ់ជាខ្លាំងដូចខាងក្រោម៖

អ្នកប្រើហត្ថលេខាបែបនេះ ​ចុះលើលិខិត ​និងឯកសាម្តងៗប្រើរយៈពេលប៉ុន្មាននាទីទៅ?
ជាហត្ថលេខា ​ឬជាស្នាដៃក្មេងគូលេងទេ?
ម្ចាស់ហត្ថលេខា ​គឺជាជាងគំនូរទេដឹង
គ្រាន់តែចុះហត្ថលេខា ១ សោះ  ស៊ីអស់មួយក្រដាសតែម្តង
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ហត្ថលេខាងាយៗ ​មួយវិនាទីរួច!
ម្ចាស់ហត្ថលេខានេះ ​អាសអាភាសដល់ ក ហើយ  តែម្ចាស់ហត្ថលេខាស្រី ​ឬប្រុស? ហាហា
ម៉ូតអីចេះ?
អីយ៉ាស ​រូបអីចេះជួយមើលគ្នា
ម្ចាស់ហត្ថលេខាគូរូបខ្លួនឯងទេដឹង? ​ឬច្រលំហត្ថលេខាចេញរូបក្រាស់? ប្រាប់ហើយថាពេលធ្វើការអីតាំងស្មារតីឱ្យរឹងមាំ
មិនដឹងថាហត្ថលេខាម៉ាកអីទេនេះ
ខ្ជិលនិយាយ