សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

«មុខអញនិយាយគេ មុខគេនិយាយអញ» បទចម្រៀងថ្មី អត្ថន័យប្លែកពីម្ចាស់បទ «សង្សារផិតមិត្តក្បត់» Tra kola

By khit168

July 03, 2019

ភ្នំពេញ៖ តារាចមៀងរ៉េប កំពុងទទួលបានការចាប់អារម្មណ៍តាមរយៈបទ សង្សារផិត មិត្តក្បត់ លោក Tra Kola ហាក់ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ ខណៈបទចម្រៀងជា Official Lyric Video ទទួលបានអ្នកចូលស្ដាប់ក្នុង Youtube Channel ផ្លូវការរបស់លោកចំនួនក្បែរ ៨លានដង ឯវីដេអូ ចម្រៀងទទួលបានអ្នកចូលមើលដល់ទៅ ជិត ៥លានដងផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មុននេះបន្តិច ម្ចាស់បទ សង្សារផិតមិត្តក្បត់ បានបញ្ចេញបទចម្រៀងថ្មីមួយបទក្រោមចំណងជើងថា «មុខអញនិយាយគេ មុខគេនិយាយអញ» ដែលជាបទចម្រៀងថ្មី មានការ Featuring ពី លោក J-Pok & កញ្ញា Sochea Taa ផងដែរ។

បទចម្រៀង «មុខអញនិយាយគេ មុខគេនិយាយអញ» ទើបតែចេញមិនទាន់បានប៉ុន្មានផង ក៏ទទួលបានការគាំទ្រ គួរឱ្យកត់សម្គាល់ ខណៈមានអ្នកចូលស្ដាប់យ៉ាងច្រើន និងអ្នក Comment គាំទ្រក៏ច្រើនផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចូលស្ដាប់បទ «មុខអញនិយាយគេ មុខគេនិយាយអញ» នៅក្នុង Official Youtube Channel របស់លោក Tra kola ទាំងអស់គ្នា៖