សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មង្គលការបរទេសខ្មែរមួយគូនេះ រៀបចំរបៀបខ្មែរយ៉ាងស្រស់ស្អាត ​ជាពិសេសអ្នកកំដរកូនកម្លោះសុទ្ធតែសង្ហាៗឡើងចង់លង់

By Shield

July 06, 2019

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ពិធីមង្គលការមួយបានធ្វើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងកោតសរសើរដោយគូស្នេហ៍មួយគូ ខាងកូនកំលោះជាជនជាតិបរទេស ​ខាងកូនក្រមុំជាជនជាតិខ្មែរ តែបានរៀបចំមង្គលការរបស់ខ្លួនយ់ាងអធិកអធមតាមទំនៀមទំលាប់ខ្មែរ ហើយស្លៀកពាក់បែបមង្គលការបុរាណយ៉ាងស័ក្តិសមស្រស់ស្អាតទៀតផង។

នៅក្នុងនោះ សូម្បីតែខាងឪពុកម្តាយកូនកំលោះជនជាតិបរទេសក៏បានចូលរួមដែរ ​ថែមទាំងស្លៀកសំលៀកបំបាក់អាចប៉ាក់ហូលផាមួងត្រូវតាមទំនៀមទំលាប់ខ្មែរ ​ដោយទឹកមុខរីករាយស្រស់ញញឹមដែលបានចូលរួមកម្មវិធីពិសេសនេះផងដែរ។

ក្រៅពីកោតសរសើរអំពីសម្រស់ទាំងកូនកំលោះកូនក្រមុំក្នុងថ្ងៃពិសេស អ្វីដែលធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗសូម្បីតែអ្នកកំដរខាងកូនកំលោះ គឺសុទ្ធតែប្រុសស្អាតជនជាតិបរទេស ដែលទំនងជាមិត្តភក្តិ ​ឬបងប្អុនខាងកំលោះតែម្តង ​រឹតតែធ្វើឱ្យមហាជនមានការកោតសរសើរទ្វេរដង ​ជាពិសេសនេះក៏ជាផ្នែកមួយដែលជួយផ្សព្វផ្សាយទំនៀមទំលាប់វប្បធម៌ខ្មែរយើងដែរ៕

ប្រភពរូបភាព៖ Mey Vann Moriarty