សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្រីៗតែចឹង! គេឈ្លោះ គេដេញ គេថាស្អប់ គេថាឈប់ស្រលាញ់យើងហើយ គេថាយើងមិនស្រលាញ់គេទេ គេខឹងមិនចង់និយាយចូល តែក្នុងចិត្តគេនឹកយើងចង់ស្ទះដូចគ្នា!

By Shield

July 10, 2019

ភ្នំពេញ៖ អ្នកដែលលេងបណ្តាញសង្គមភាគច្រើនប្រហែលជាបានស្គាល់ហើយ លោក សឹក សិលា ដែលនិយមថតវីដេអូកំប្លែងៗដៃគូ PeyPey Dy និងជាម្ចាស់ហាងលក់ផលិតផលម្នាក់ដ*ជោគជ័យផងដែរ។

ទោះបីជាហាក់ឃ្លាតឆ្ងាយពីការថតវីដេអូកម្សាន្ត ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនក៏ពិតមែន តែលោក សឹក សិលា តែងតែបង្ហោះពីរូបភាពឯកជនរបស់ខ្លួន ជាពិសេសគឺរូបភាពដ៏ផ្អែមល្ហែមជាមួយមិត្តស្រីជាទីស្រលាញ់ជានិច្ចរហូតធ្វើឱ្យហ្វេនៗរមូលពោះខ្លួនលួចនឹកច្រណែនស្នេហារបស់អ្នកទាំង២ជាខ្លាំង។

ខុសពីសព្វមួយដង ស្រាប់តែពេលនេះ លោក សឹក សិលា បានបង្ហោះរូបភាពស្វីតៗជាថ្មី តែកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ លោក ថែមទាំងបានបង្ហាញរូបភាពចិញ្ចៀនគូស្នេហ៍យ៉ាងស្រស់ស្អាតជូនមិត្តស្រីរបស់ខ្លួន អមនឹងការរៀបរាប់យ៉ាងផ្អែមល្ហែមថា៖ « ⭐️Happy Birthday ma half heart ⭐️ គេឈ្លោះ គេដេញ គេថាគេស្អប់ គេថាគេឈប់ស្រលាញ់យើងហើយ គេថាយើងមិនស្រលាញ់គេទេ😂 គេខឹងមិនចង់និយាយចូល តែក្នុងចិត្តគេនឹកយើងចង់ស្ទះដូចគ្នា ធ្វើអីក៏មិនកើត មាត់ថាកុំ chat កុំ call តែដៃកាន់ទូរសព្ទជាប់ចាំមើលឈ្មោះយើង💙 #នារី 💙នារីម្នាក់ដែលជាឆ្អឹងជំនី និងជាបេះដូងម្ខាងទៀតរបស់បុរស ដែលព្រះបានបង្កើតមក💙 ⭐️Happy Birthday ma half heart ⭐️ »។

ក្រោយពីបានឃើញរូបភាព និងសារផ្អែមល្ហែមមួយនេះមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីរីករាយ និងអបអរដល់គូស្នេហ៍ទាំង២គ្រប់គ្នា ជាពិសេសសរសើរដល់មិត្តស្រីលោក សឹក សិលា ដែលមានលោកតាមមើលថែ និងស្រលាញ់ដល់ថ្នាក់នេះទៀតផង៕