សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ខ្ជូតណាស់កូន! ​អាយុ៦ខែសោះ ​ដឹកជញ្ជូនទំនិញជាមួយប៉ាៗ ​រហូតបានក្លាយជាតារាម៉ូឌែលទាំងវ័យក្មេង!

By Shield

July 10, 2019

ថៃ៖ ក្មេងប្រុសអាយុ៦ ខែមួយរូប បាននឹងកំពុងតែល្បីពេញបណ្តាញសង្គមថៃ ​ដោយសារតែប្អូនតែងតែត្រូវលោកប៉ាយកមកធ្វើការជាមួយ ពោលគឺដឹកជញ្ជូនអីវ៉ាន់ឱ្យភ្ញៀវ។

ក្មេងប្រុសដែលមានមុខមាត់ខ្ជូតគួរឱ្យស្រលាញ់មួយរូបនេះ មានឈ្មោះថា ​ភូតិ (ภูติ) ​ត្រូវបានគេដឹងថា ​គេតែងតែតាមប៉ាប៉ាមកធ្វើការជាមួយដោយសារតែម៉ាក់របស់គេមានការងារផ្សេងធ្វើដែលមិនអាចយកគេទៅជាមួយបាន។

ដោយសារតែប្អូនបានទទួលភាពល្បីល្បាញ ដោយរូបភាពដ៏គួរឱ្យស្រលាញ់ពេលដឹកទំនិញជាមួយប៉ាប៉ារបស់គេល្បីពាសពេញបណ្តាញសង្គម ​ប្អូន ភូតិ ត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនបានចាប់អារម្មណ៍ និងបានទាក់ទងប្អុនធ្វើជាតារាម៉ឌែលវ័យក្មេងទៀតផង។

ទោះជាយ៉ាងណាម៉ាក់ និងប៉ាប្អូន ភូតិ ​អនុញ្ញាតិឱ្យប្អូនថតតែ ​២ ​ទៅ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុងមួយសប្តាហ៍ព្រោះតែប្អូននៅតូចពេក ​និងបារម្ភខ្លាចប្អូនមានបញ្ហាសុខភាពផងដែរ៕

តោះ! ​ទស្សនារូបភាពស្អាតៗរបស់ប្អូន ​ភូតិ ​ទាំងអស់គ្នា ៖