សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្អាតសន្លប់! ទីងមោងស្រីស្រស់ប្រុសស្អាត វត្តទឹកវិលត្រៀមចេញដង្ហែទៀនព្រះវស្សានៅថ្ងៃអាទិត្យនេះហើយ ចាំទទួលផងណា!

By Shield

July 13, 2019

មួយរយៈមុន ទីងមោងឆ្នាំ ២០១៩ បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែទីងមោងសម័យថ្មីនេះមិនមានរូបរាងគួរឱ្យខ្លាចរហូតធ្វើក្មេងៗរត់នោះឡើយ ពោលគឺមានផ្ទៃមុខស្រស់ស្អាត ដោយយកទម្រង់មុខតាមតារាល្បីៗដូចជាតារាខ្មែរ និងតារាកូរ៉េជាដើម ថែមទាំងមានមុខវីទៀតផង។

ជាក់ស្តែងពេលនេះ ក្រុមទីងមោងស្រស់ៗស្អាតមួយក្រុមបាននឹងត្រៀមរៀបចំធ្វើដំណើរហែរតាមដងផ្លូវហើយ ។ តាមរយៈគណនីហ្វេសប៊ុកផេក វត្តទឹកវិល (ហៅចុងកោះ) បានបង្ហោះរូបភាពទីងមោងយ៉ាងច្រើនដែលសុទ្ធតែស្អាតៗ ថែមទាំងសរសេររៀបរាប់ថា ៖ « ទីងមោងវត្តទឹកវិលត្រៀមដើម្បីចេញដង្ហែទៀនព្រះវស្សា នៅថ្ងៃអាទិត្យ ទី១៤ ខែកក្តដា ស្អែកនេះហើយ ចាំទទួលផងណា »។

សម្រាប់អ្នកដែលមានបំណងទស្សនាក្បួនហែរទីងមោង និងចង់ចូលរួមចាប់មគ្គផល លោកអ្នកអាចមកកាន់វត្តទឹកវិល ហៅ ចុងកោះ បានដោយមានទីតាំងស្ថិតនៅក្នុង ភូមិស្វាយជូរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល៕