សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

លើសពីអាណិត! បុរសពិការភ្នែកទាំងសងខាង ខំរាវធ្វើការកន្លែងដុតឡធ្យូង ដើម្បីចិញ្ចឹមប្រពន្ធមានជំងឺរាំរៃ ធ្លាក់ឈាម និងកូនប្រុសមានសតិមិនគ្រប់ (មានវីដេអូ)

By Shield

July 15, 2019

ពិតជាសង្វេកណាស់ ដោយថ្មីៗនេះ លោកពូម្នាក់ពិកាភ្នែកទាំងសងខាង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្តុកក្តួលចិត្តជាខ្លាំង ព្រោះតែការតស៊ូក្នុងជីវិតខ្លាំងបើទោះបីជាខ្លួនធ្លាក់ខ្លួនពិការមើលមិនឃើញក្តី។

តាមរយៈគណនីហ្វេសប៊ុក Acha Chet Thor បានសរសេររៀបរាប់ថា៖ « (បើអាណិតជួយស៊ែរផង មានវីដេអូ) ព្រឹកមិញនេះខ្ញុំទៅដល់កន្លែងដុតឡធ្យូងលោកពូពិការភ្នែកទាំងពី ពេលបានឃើញហើយលើសពីណិត ដើម្បីចិញ្ចឹមប្រពន្ធមានជំងឺរាំរៃ ធ្លាក់ឈាម និងកូនប្រុសសតិមិនគ្រប់ អ្វីដែលអាសូរជាងនេះទៅទៀតគាត់ត្រូវរកលុយសងបំណល់គេទៀត ព្រោះខ្ចីលុយមើលជំងឺប្រពន្ធសូមសប្បុរសជនជួយគាត់ដោយក្តីអាណិតផងចុះ…. Acha Chet Thor. 093405022/095405022ភូមិ អូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ »។

ដូច្នេះប្រសិនជាមានអ្នកដែលមានចិត្តសប្បុរសចង់ឧបត្ថម្ភ ឬចង់ផ្តល់ជាជំនួយតិចក្តី ច្រើនក្តី លោកអ្នកអាចទាក់ទងតាមរយៈព័ត៌មានដែលបានរៀបរាប់ខាងលើ។

សូមទស្សនាវីដេអូខាងក្រោម ៖