ជាការពិតណាស់ ទីងមោងដែលមានរូបរាងប៉ិនមនុស្ស សម្រាប់ហែរទានវស្សាទៅតាមជំនឿជនជាតិខ្មែរយើង គឺមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសក្នុងពេលបច្ចុប្បន្នទីងមោងហែរទានវស្សាមួយនេះបានកែប្រែរូបរាងរបស់ខ្លួនយ៉ាងស្អាតសង្ហាទៀតផង។
ជាក់ស្តែង មួយរយៈមុនទីងមោងជាច្រើនត្រូវបានគេចែកចាយរូបភាពព្រោងព្រាតថាមានមុខមាត់ស្រស់ស្អាត ថែមទាំងយកគម្រូមុខពីតារាល្បីៗប្រចាំស្រុកខ្មែរទៀតផង ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលផង និងអស់សំណើចផងចំពោះគំនិតច្នៃប្រតិដ្ឋថ្មីមួយនេះ ដើម្បីកុំឱ្យក្មេងៗខ្លាចទីងមោងតទៅទៀត។
តែថ្មីនេះៗ រូបភាព ទីងមោងមួយទៀតហើយធ្វើឱ្យ ហ្វេនៗក្រុមតារាចម្រៀងកូរ៉េល្បីឈ្មោះ BTS (Army) មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែទីងមោងមានមុខមាត់ដូចសមាជិកម្នាក់របស់ក្រុមនោះគឺ TAEHYUNG ( គីមថេយ៉ុង) ឬហៅថា V មែនទែន ទាំងទម្រង់មុខ និងពណ៌សក់ មើលទៅស្រស់ស្អាតប្លែកម្យ៉ាងដែរតើ ជាពិសេសសម្រាប់ Armys កម្ពុជាយើងតែម្តង។
តោះៗ ចង់ដឹងថាទីងមោងប្រុសស្អាត V ដូចមនុស្សពិតៗយ៉ាងណាមកតាមដានទាំងអស់គ្នា ៖