សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គូស្នេហ៍ដែលឧស្សាហ៍ផុសរូបផ្អែមល្ហែម ​ត្រូវបានគេរកឃើញថា ​ភាគច្រើនស្រលាញ់គ្នាមិនបានយូរទេ!

By Shield

July 17, 2019

ការបង្ហោះជាសារ និងរូបភាពបានក្លាយជាទីពេញ និយមបំផុតក្នុងបណ្តាញសង្គមសព្វថ្ងៃ ជាពិសេសអ្នកដែលមានគូស្នេហ៍តែម្តង ដែលតែងតែបង្ហោះ រូបភាពស្វីតៗពោរពេញដោយវាចាផ្អែមល្ហែមដើម្បីបង្ហាញទៅមនុស្សរាល់គ្នា។ ប៉ុន្តែគេបានសង្កេតឃើញដែរថា អ្នកដែលឧស្សាហ៍បង្ហោះចែកចាយរូបភាពស្នេហាឬរឿង ផ្ទាល់ខ្លួនភាគច្រើនតែងតែស្រលាញ់គ្នាមិនបានយូរ។

នេះជាកត្តាមួយចំនួនដែលធ្វើឱ្យអ្នកដែលឧស្សាហ៍បង្ហោះរូបផ្អែមល្ហែមតែងតែឆាប់បែកបាក់គ្នា៖

១.បោកប្រាស់ខ្លួនឯង៖ អ្នកដែលបង្ហោះរូបគូស្នេហ៍ក្នុងបណ្តាញសង្គម គឺជាមនុស្ស ដែលពូកែដ្រាម៉ា ចូលចិត្តអួតអាង ចង់ឱ្យអ្នកដទៃច្រណែនសុភមង្គលរបស់ខ្លួន ដែលខុសពីការពិតមួយចំនួន។ ហើយពួកគេងាយនឹងរងសម្ពាធពីមនុស្សជុំវិញ ឬស្តាប់អ្នកដទៃច្រើនជាងមនុស្សដែលខ្លួនស្រលាញ់ ដែលជាហេតុធ្វើឱ្យស្នេហាងាយបែកបាក់។

២.ធ្វើឱ្យអ្នកដទៃសើចយំ៖ អ្នកខ្លះយល់ថាការបង្ហោះរូបភាពផ្អែមល្ហែម ឬអារម្មណ៍ផ្ទាល់ខ្លួន ធ្វើឱ្យគេធូរស្រាលក្នុងចិត្ត តែធ្វើបែបនេះនឹងធ្វើឱ្យអ្នកដទៃ ឬមិត្តក្នុងបណ្តាញសង្គមបញ្ចេញ មតិទាំងវិជ្ជមាន និងអវិជ្ជមានច្រើន។ ដោយការបង្ហោះរឿងល្អៗមិនអីទេ តែពេលស្នេហាមាន បញ្ហាក៏បង្ហោះដែរនោះ ការបញ្ចេញមតិរបស់មនុស្សមួយចំនួនអាចធ្វើឱ្យស្នេហា កាន់តែផុយ ស្រួយទៀត។

៣.ជ្រួលជ្រើមតាមគេ៖ អ្នកខ្លះឃើញគូស្នេហ៍គេបង្ហោះរូបគូក៏បង្ហោះតាមដែរ ដោយមិនបាន គិតពីអារម្មណ៍ដៃគូម្ខាងទៀតថាគេចង់ធ្វើបែបនេះឬក៏អត់ ឬគេពិតជាចូលចិត្តបង្ហោះរូបភាព បង្អួតគេដែរឬទេ? ការមិនយល់ពីគ្នា សួរពីគ្នា និងមិនព្យាយាមស្វែងយល់ពីគ្នាជាកត្តាធ្វើឱ្យ ស្នេហាបែកបាក់បាន។

៤.មិនទុកចិត្តគ្នា៖ ការបង្ហោះរូបគូខ្លះអាចជាការចង់បង្ហាញអ្នកដទៃពីទំនាក់ទំនងស្នេហាដោយបើកចំហ ឬគិតថាបើស្រលាញ់គ្នាហេតុអ្វីលាក់បាំង? តែក្តីស្រលាញ់ស្មោះពិតប្រាកដ មិនចាំបាច់ទាល់ តែបង្ហាញគេឱ្យដឹងទេ។ ការបង្ហោះរូបផ្តេសផ្តាស ដោយមិនយល់ចិត្តភាគីម្ខាងទៀត អាចធ្វើឱ្យស្នេហារង្គោះរង្គើរបាន។

៥.ភ្លេចគិតពីគូស្នេហ៍៖ ការបង្ហោះរូបគូខ្លះ គឺដើម្បីតែទាមទារការចាប់អារម្មណ៍ ការLike Comment និង Share ប៉ុណ្ណោះ ហើយការឈ្លក់វង្វេងនឹងទូរស័ព្ទ និង បណ្តាញសង្គមជ្រុល រហូតភ្លេចមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនបែបនេះ អាចធ្វើឱ្យស្នេហាបែកបាក់បាន។

៦.កំដរអផ្សុក ឬបញ្ឈឺអ្នកចាស់៖ អ្នកខ្លះមានសង្សារដើម្បីតែបំបាត់អារម្មណ៍ឯកា ខ្លាចអន់ ជាងអ្នកដទៃ និងដើម្បីបន្លប់ការឈឺចាប់ពីមុនប៉ុណ្ណោះ ដូច្នេះហើយការមានសង្សារបង្ហោះរូប ផ្អែមល្ហែមដើម្បីកុំឱ្យអ្នកដទៃមើលងាយ និងបំបាត់ភាពអផ្សុក ឬដែលកាន់តែធ្ងន់ធ្ងរនោះ គេអាចបង្ហោះរូបគូដោយសារតែចង់បញ្ឈឺសង្សារចាស់ ក៏ជាកត្តាធ្វើឱ្យស្នេហាងាយបែកបាក់។

៧.ពូកែឈ្លោះប្រកែកគ្នា៖ ភាគច្រើនគូស្នេហ៍ដែលបង្ហោះរូបគូពូកែឈ្លោះប្រកែកគ្នា ឬប្រចែ ប្រចណ្ឌណាស់ អាចដោយសារតែរឿងតិចតួច រឿងគូស្នេហ៍ Like និងComment លើរូបអ្នកដទៃ រហូតគិតថាគូស្នេហ៍ខ្វល់ពីអ្នកដទៃច្រើនជាងខ្លួនឯង។ ៨.បញ្ហាគ្រួសារ៖ ឪពុកម្តាយ និងសាច់ញាតិមួយចំនួនមិនចង់ឱ្យកូនៗមានស្នេហា ឬបង្ហោះរូប ផ្តេសផ្តាសនោះទេ ដូច្នេះនៅពេលដែលពួកគាត់ឃើញអ្នក ឬដៃគូអ្នកបង្ហោះរូប ពួកគាត់អាច នឹងខឹងសប្បារ ឬដល់ថ្នាក់បំបែកបំបាក់ស្នេហារបស់អ្នកក៏ថាបាន៕