សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កម្មវិធីស្វែងរកជើងខ្លាំងខាងចម្អិនអាហារ ​Master Chef Khmer រដូវកាលពី២ បានមកដល់ហើយ ប្រញាប់ដាក់ពាក្យឡើង!

By Shield

July 19, 2019

MasterChef Khmer រដូវកាលទី ២ ដំណើរស្វែងរកចុងភៅតាមផ្ទះ ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីចំអិនម្ហូបលំដាប់ថ្នាក់ពិភពលោកបានមកដល់ សារជាថ្មី ម្តងទៀតហើយ ​ក្រោយពីទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងនូវអ្នកទស្សសាតាមផ្ទះយ៉ាងកុះករ  និងរកឃើញជើងឯកពាន ​Master  Chef  Khmer  កាលពិរដូវកាលទី១ កន្លងមក។

តើអ្នកធ្លាប់មានក្តីស្រមៃក្លាយខ្លួនជាកំពូលចុងភៅឯកបន្ទាប់ ហើយទទួលបានរង្វាន់ដែលគិតជាទឹកប្រាក់ស្មើរនឹង 5 ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែរ ឬទេ?

ក្នុងពេលខាងមុខនេះ ក្រុមការងារផលិតកម្មវិធីទូរទស្សន៍របស់ CTN នឹងធ្វើដំណើរទៅចែកចាយ និងទទួលពាក្យប្រកួតជ្រើសរើសបេក្ខភាព MasterChef Khmer រដូវកាលទី 2 តាមបណ្តាខេត្ត និងក្រុង ទៅតាមពេលវេលា ៖

– ខេត្ត កំពង់ចាម ចាប់ពីថ្ងៃទី 20 និង 21 កក្កដា នៅសណ្ឋាគារ 7 មករា

– ខេត្ត សៀមរាប ចាប់ពីថ្ងៃទី 23 និង 24 កក្កដា នៅសណ្ឋាគារ ណេតឈើរ៉ា រីសត

– ខេត្ត បាត់ដំបង ចាប់ពីថ្ងៃទី 26 និង 27 កក្កដា នៅសណ្ឋាគារ ខេមរាបាត់ដំបង 1

– រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 30-31 កក្កដា និង 1 សីហា នៅស្ថានីយ៍ទូរទស្សន៍ CTN ឬស្សីកែវ

ចាប់ទទួលពាក្យពីម៉ោង 9 ព្រឹក តទៅ ចំពោះពត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ 099 888 773 និង 061 555428

ម្ចាស់ចុងភៅឯក MasterChef Khmer រដូវកាលទី 2 នាំមកជូនយ៉ាងវិសេសវិសាលផ្តាច់មុខដោយ GANZBERG ៕