សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ហួសចិត្ត! លោកឧកញ៉ាឡេង ណាវ៉ាត្រា ​​ជួបលោកយាយកម្សត់តាមផ្លូវ សុំតែ ៥០០រៀល ​សោះ ស្រាប់តែធ្វើបែបនេះទៅវិញ!

By Shield

July 19, 2019

អ្នកណាដែលមិនស្គាល់ ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ​ដែលល្បីថាមានចិត្តសប្បុរសធម៌ ​តែងតែធ្វើការងារសង្គមជាច្រើនដោយមិនប្រកាន់ខ្លួនឡើយ ព្រោះតែលោកយល់ថាខ្លួនឯងធ្លាប់ជាមនុស្សដែលលំបាក  និងជួបបញ្ហាជីវភាពរប់មិនអស់រហូតធ្វើការចំណាកស្រុកធ្វើជាពលករនៅកូរ៉េផងដែរ។

ជាក់ស្តែងថ្មីៗនេះលោកឧកញ៉ា បានបង្ហៅះរូបភាពប៉ុន្មានសន្លឹក  ពេលដែលជួបលោកយាយកម្សត់ទុរគតម្នាក់នៅតាមផ្លូវ ​ដែឡបានលើកដៃសុំលុយលោក ​៥០០រៀល ​ស្រាប់តែលោកបានជូនលុយលោកយាយដល់ទៅ ​100$  ដើម្បីផ្គត់ផ្គង់ជីវភាពទៅវិញ។

ទង្វើមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការកោតសរសើរជាខ្លាំង ​ដែលលោកបានមានបានខ្បស់ហើយ នៅតែមានចិត្តមេត្តាធម៌ដល់ជនខ្វះខាតគ្រប់គ្នាមិនរើសមុខឡើយឱ្យតែលោកបានជួប ​ជាក់ស្តែងដូចលោកយាយម្នាក់នេហអ៊ីចឹង ​គឺលោកសុខចិត្តឈប់ឡានតាមផ្លូវដើម្បីជួយលោកយាយដោយចិត្តស្មោះតែម្តង។