សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ញាក់សាច់! កុំឱ្យច្រលំគេ លេងដង្ហែរក្បួនម៉ូតូធំថ្ងៃមង្គលការឡើងផ្អើលភូមិតែហ្មង (មានវីដេអូ)

By Shield

July 20, 2019

ថៃ៖ ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយពីមង្គលការមួយកន្លែងនៅក្នុងប្រទេសថៃត្រូវបានគេចាប់អារម្មណ៍ជាខ្លាំងព្រោះតែពិធីហែរជំនូនកូនកំលោះគឺជាក្បួនម៉ូតូធំយ៉ាងគគ្រឹកគគ្រេងទៅវិញ។

ពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីមួយគូជនជាតិថៃនេះត្រូវបានគេដឹងថាកូនកំលោះឈ្មោះ Max ឯកូនក្រមុំឈ្មោះ Namtan ដែលពិធីហែរកូនកំលោះ តម្រូវឱ្យភ្ញៀវដែលចូលរួមជិះម៉ូតូធំជាច្រើនគ្រឿងដោយមានឡានកូនកំលោះបើកនាំមុខផងដែរ។

ពិធីមង្គលការនេះពិតជាប្លែកមែនទែន ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនឹងការរកនឹកថ្មីមួយនេះថាពិតជាប្លែកមិនច្រលំគេពិតមែន៕

សូមទស្សនាវីដេអូខាងក្រោម៖