សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ! ស្បែកជើងជាង ៣ពាន់ក៏បាក់ដែរ តែ Park Bom សុខចិត្តសម្តែងទាំងជើងទទេរដោយភាពជឿជាក់! (មានវីដេអូ)

By Shield

July 20, 2019

កូរ៉េខាងត្បូង៖ បន្ទាប់ពីត្រលប់មកកាន់ឆាកតន្ត្រីឡើងវិញ Park Bom អតីតសមាជិកក្រុមចម្រៀងដ៏ល្បី 2NE1 ទទួលបានការគាំទ្រជាខ្លាំងតាមរយៈការបញ្ចេញបទច្រៀងពិរោះថ្មីៗបើទោះជាបានចាកឆ្ងាយពីសិល្បៈយូរក្តី និងត្រលប់មកក្លាយទៅជាអ្នកចម្រៀងទោល។

ដោយសារតែការគាំទ្រចំពោះ Park Bom មានសន្ទុះខ្លាំងឡើងនោះ Park Bom មានកម្មវិធីដែលត្រូវឡើងសម្តែងជាច្រើន ជាពិសេសថ្មីៗនេះ Park Bom នឹងត្រូវដើរសម្តែងនៅក្នុងកម្មវិធីផ្ទាល់ខ្លួនមួយមានឈ្មោះថា “Dream Come True” Tour ដែលក្នុងថ្ងៃនេះដែរគឺជាការសម្តែងក្នុងកម្មវិធីនេះដំបូងនៅទីក្រុង Seoul។

នៅក្នុងកំឡូងពេលសម្តែងយ៉ាងរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ស្រាប់តែសុខៗ ស្បែកជើងរបស់ Park Bom បានបាក់កែងភ្លាមៗ តែនោះមិនមែនជាបញ្ហានោះទេ ដោយ Park Bom បានដោះស្បែកជើងនោះចោលតែម្តង ដោយបន្តសម្តែង និងរាំទាំងជើងទទេរដោយក្តីជឿជាក់ រហូតទទួលបានការស្រែកហ៊ោរគាំទ្រពីសំនាកហ្វេនៗយ៉ាងខ្លាំងផងដែរ។ គួរឱ្យដឹងផងដែរថា ស្បែកជើងដែលបានបាក់នោះ គឺជាម៉ាក់ល្បីដែលមានតម្លៃដល់ទៅ 3,450 ដុល្លារអាមេរិក តែនៅតែបាក់ទៀត ពិតជាមិនគួរទុកចិត្តមែន៕

សូមទស្សនាវីដេអូខាងក្រោម៖

 

ប្រភព៖ 2NE1 កម្ពុជា