ជៀសវាងពាក្យគេថាអ្នកសិល្បៈ សុទ្ធតែរៀនមិនបានជ្រៅជ្រះ ប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អដូចតារាសាសន៍ដទៃ តារាឧសភា ​ព្យាយាមរាល់ថ្ងៃរហូតទទួលជោគជ័យរឿងមួយនេះ! – Kalib9 ជីវិតកម្សាន្ត | Pelklas

ជៀសវាងពាក្យគេថាអ្នកសិល្បៈ សុទ្ធតែរៀនមិនបានជ្រៅជ្រះ ប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អដូចតារាសាសន៍ដទៃ តារាឧសភា ​ព្យាយាមរាល់ថ្ងៃរហូតទទួលជោគជ័យរឿងមួយនេះ!

ភ្នំពេញ៖ ក្នុងនាមជាតារាសម្ដែង ព្រមទាំងជាពិធីករផងនោះ លោក តារា ឧសភា កំពុងតែទទួលបានការគាំទ្រជាខ្លាំងមហាជន ដោយសារតែលោកគឺជាតារាប្រុសដែលមានទំរង់មុខស្រស់ស្អាតទាក់ទាញដូចតារាកូរ៉េ​ ជាពិសេសគឺមានសមត្ថភាពសម្តែងគ្រប់ទម្រង់ផងដែរ។

តារាប្រុសដែលមានស្បែកសស្អាត ស្នាមញញឹមឆក់ទាញចិត្តនារីៗរូបនេះ ​ត្បិតតែជាតារាដែលទើបតែប្រឡូកវិស័យសិស្បៈប៉ុន្មានឆ្នាំ ​តែលោកហាក់មានការគាំទ្រ និងមមាញឹកជាខ្លាំងក្នុងការងារសម្តែង ក្នុងវិស័យភាពយន្ត ថតស្ពតពាណិជ្ជកម្មផ្សេងៗ និងការថតរូបសម្អាងការជាដើម។

ជាក់ស្តែងបើទោះបីជាលោកមមាញឹកខ្លាំងក្នុងការសិល្បៈក្តី ​តែមិននឹកស្មានសោះថា ​តារាប្រុសរូបស្រស់កម្ពស់បានមួយរូបនេះ ​ថែមទាំងមានចំណេះដឹងជ្រៅជ្រះ រៀនចប់ទទួលបានសញ្ញាបត្រក្នុងជំនាញដ៏ពិសេសមួយសោះ។

ដោយនៅក្នុងនោះ ​លោក តារា ឧសភា បានបង្ហោះរូបភាពនៃការទទួលសញ្ញាប័ត្រ ​ព្រមទាំងរៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរថា៖ «ជៀសវាងពាក្យគេថាអ្នកសិល្បៈ សុទ្ធតែរៀនមិនបានជ្រៅជ្រះ ប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អដូចតារាសាសន៍ដទៃ នេះគឺជាការទទួលបរិញ្ញាប័ត្រលើកទីពីររបស់ខ្ញុំ លើមុខវិជ្ជា គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត បន្ទាប់ពីខ្ញុំបានបញ្ចប់បរិញ្ញាប័ត្រអក្សរសាស្រ្តអង់គ្លេស ពី IFL នៅឆ្នាំ 2015។ ហើយពួកគាត់ទាំង 3 ជាកំលាំងចិត្តដ៏ធំក្នុងការជំរុញ និងជ្រោមជ្រែង អោយខ្ញុំបញ្ចប់ការសិក្សាទាំងពីរសាកលវិទ្យាល័យនេះ បានដោយជោគជ័យ ព្រោះកាលជំនាន់ហ្នឹងអត់ទាន់ចេះរកលុយ មានតែគាត់ហ្នឹងហើយជួយបង់ថ្លៃសាលាអោយ ហិហិ 😊😃☺Without dad & mum i wouldn't be here  »។

64325827_10156515432525847_2995379809355300864_n

66831774_10156595483360847_6285585136188653568_n

66948829_10156601315030847_1471475268991320064_n

67405620_10156602387660847_4213476094059216896_n

67082679_10156602605055847_2645043918340620288_n

15ghj

66839819_10156602387880847_6050765057774583808_n

67258564_10156602387775847_7216349135287353344_n

67405620_10156602387660847_4213476094059216896_n

67433487_10156602388000847_3816442526873681920_n

Photo credit to: Teddy Futo