សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ជៀសវាងពាក្យគេថាអ្នកសិល្បៈ សុទ្ធតែរៀនមិនបានជ្រៅជ្រះ ប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អដូចតារាសាសន៍ដទៃ តារាឧសភា ​ព្យាយាមរាល់ថ្ងៃរហូតទទួលជោគជ័យរឿងមួយនេះ!

By Shield

July 20, 2019

ភ្នំពេញ៖ ក្នុងនាមជាតារាសម្ដែង ព្រមទាំងជាពិធីករផងនោះ លោក តារា ឧសភា កំពុងតែទទួលបានការគាំទ្រជាខ្លាំងមហាជន ដោយសារតែលោកគឺជាតារាប្រុសដែលមានទំរង់មុខស្រស់ស្អាតទាក់ទាញដូចតារាកូរ៉េ​ ជាពិសេសគឺមានសមត្ថភាពសម្តែងគ្រប់ទម្រង់ផងដែរ។

តារាប្រុសដែលមានស្បែកសស្អាត ស្នាមញញឹមឆក់ទាញចិត្តនារីៗរូបនេះ ​ត្បិតតែជាតារាដែលទើបតែប្រឡូកវិស័យសិស្បៈប៉ុន្មានឆ្នាំ ​តែលោកហាក់មានការគាំទ្រ និងមមាញឹកជាខ្លាំងក្នុងការងារសម្តែង ក្នុងវិស័យភាពយន្ត ថតស្ពតពាណិជ្ជកម្មផ្សេងៗ និងការថតរូបសម្អាងការជាដើម។

ជាក់ស្តែងបើទោះបីជាលោកមមាញឹកខ្លាំងក្នុងការសិល្បៈក្តី ​តែមិននឹកស្មានសោះថា ​តារាប្រុសរូបស្រស់កម្ពស់បានមួយរូបនេះ ​ថែមទាំងមានចំណេះដឹងជ្រៅជ្រះ រៀនចប់ទទួលបានសញ្ញាបត្រក្នុងជំនាញដ៏ពិសេសមួយសោះ។

ដោយនៅក្នុងនោះ ​លោក តារា ឧសភា បានបង្ហោះរូបភាពនៃការទទួលសញ្ញាប័ត្រ ​ព្រមទាំងរៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរថា៖ «ជៀសវាងពាក្យគេថាអ្នកសិល្បៈ សុទ្ធតែរៀនមិនបានជ្រៅជ្រះ ប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អដូចតារាសាសន៍ដទៃ នេះគឺជាការទទួលបរិញ្ញាប័ត្រលើកទីពីររបស់ខ្ញុំ លើមុខវិជ្ជា គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត បន្ទាប់ពីខ្ញុំបានបញ្ចប់បរិញ្ញាប័ត្រអក្សរសាស្រ្តអង់គ្លេស ពី IFL នៅឆ្នាំ 2015។ ហើយពួកគាត់ទាំង 3 ជាកំលាំងចិត្តដ៏ធំក្នុងការជំរុញ និងជ្រោមជ្រែង អោយខ្ញុំបញ្ចប់ការសិក្សាទាំងពីរសាកលវិទ្យាល័យនេះ បានដោយជោគជ័យ ព្រោះកាលជំនាន់ហ្នឹងអត់ទាន់ចេះរកលុយ មានតែគាត់ហ្នឹងហើយជួយបង់ថ្លៃសាលាអោយ ហិហិ 😊😃☺Without dad & mum i wouldn’t be here  »។

Photo credit to: Teddy Futo