សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អបអរសាទរ! កូនខ្មែរម្នាក់ទៀតហើយទទួលអាហាររូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យសហរដ្ឋអាមេរិកជំនាញឆ្នៃម៉ូតសម្លៀកបំពាក់!

By Shield

July 21, 2019

ភ្នំពេញ៖​​ ជារឿងគួរឱ្យរំភើប និងមានមោទកភាពបំផុត ​ដោយកូនខ្មែរម្នាក់ទៀតហើយទទួលបានអាហាររូបករណ៍ទៅសិក្សាជំនាញច្នៃម៉ូតសំលៀកបំពាក់នៅទឹកដីសហរដ្ឋអាមេរិចដល់ទៅ៣ឆ្នាំ។

តាមប្រភពពីគណនីហ្វេសប៊ុកផេកផ្លូវការ សាលាមធ្យមវិចិត្រសិល្បៈ – Secondary School of Fine Arts បានសរសេររៀបរាប់ឱ្យដឹងថា៖​« អបអរសាទរ លោក វង្ស វណ្ណៈ ជាគ្រូបង្រៀនផ្នែកសៀក នៃ​សាលាមធ្យមវិចិត្រសិល្បៈ បានទទួលអាហារ​រូបករណ៍​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ OHIO សហរដ្ឋអាមេរិក ជំនាញឆ្នៃម៉ូតសម្លៀកបំពាក់ក្នុងវិស័យសិល្បៈ រយៈពេល៣ឆ្នាំ​»។

គួរឱ្យដឹងផងដែរថា ​នេះមិនមែនជាលើកទី១ទេ ​ដែលកូនខ្មែរបានទទួលអាហរូបការណ៍ប្រកបដោយមោទភាពនៅប្រទេសល្បីៗលើពិភពលោក ​ព្រោះកន្លងមកមានកូនខ្មែរជាច្រើនរូបហើយដែលត្រូវបានគេផ្តល់ឱកាសសិក្សាប្រទេសធំៗទាំងនោះ ​ទាំងការសិក្សាក្រេបយកចំណេះដឹងសាកល ​និងចំណេះជំនាញខាងសិល្បៈជាដើម៕